ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីកម្ចាត់សត្វល្អិតបំផ្លាញដំណាំស្រូវ ដោយប្រើរុក្ខជាតិវល្លិ៍បណ្តូលពេជ្រ

20-Aug-2018 10:48 AM

រូបភាព


ដោយ: Uddam

ដើមបណ្តូលពេជ្រ៖
-ជារុក្ខជាតិប្រភេទវារតោងម្យ៉ាង មានឫសវែងធ្លាក់ចុះមកដី ដើមដែលជាវល្លិ៍ មានលក្ខណៈពកៗ មិនស្មើគ្នា និងមានរសជាតិល្វីង ជាពិសេសដើម ដែលមានអាយុពី ១០ ខែ ឡើងទៅវាមានសារធាតុគ្រប់គ្រាន់សំរាប់ប្រើ

-ស្លឹករបស់វាមានទងវែងរលីង ផ្ទៃស្លឹកខាងលើមានពណ៌បៃតង ចាស់ជាងខាងក្រោម

-ផ្កាជាកញ្ចុំរួត ញឹក ចេញពីត្រង់ប្រគាបស្លឹក

-ផ្លែរាងមូលដូចស៊ុតមានគ្រាប់មួយ

រុក្ខជាតិនេះច្រើនដុះនៅក្នុងព្រៃ ហើយកសិករយើងមិនសូវយកចិត្តទុកដាក់ចាប់អារម្មណ៍ប៉ុន្មានទេ ប៉ុន្តែក៏មានកសិករមួយចំនួនបានស្គាល់ ហើយយកទៅប្រើប្រាស់ក្នុងការព្យាបាលជំងឺ។ តាមការស្រាវជ្រាវបានបង្ហាញឲ្យឃើញថា រុក្ខជាតិនេះមានសារៈប្រយោជន៍ណាស់អាចប្រើជាថ្នាំសំលាប់សត្វល្អិតបំផ្លាញដំណាំផង និងប្រើជាឱសថព្យាបាលជំងឺមនុស្ស និងសត្វផង ។ ប៉ុន្តែយើងសូមបង្ហាញជូនទៅលើការប្រើសំរាប់កម្ចាត់សត្វល្អិតប៉ុណ្ណោះ ។

ការប្រើជាថ្នាំសំលាប់សត្វល្អិតដើម្បីសំលាប់ដង្កូវយោលទោង ដង្កូវស៊ីរូងដើម ស្រឹងខ្មៅខ្នង មមាចត្នោត និងមមាចខៀវ យើងអនុវត្តការប្រើប្រាស់ដូចខាងក្រោម :
១. របៀបប្រើសំរាប់ត្រាំឫសសំណាប
-យកវល្លិ៍បណ្តូលពេជ្រចំនួន ២ គីឡូក្រាម ទៅកាត់ឲ្យខ្លីៗ

-យកទៅកិនបំបែកលាយវល្លិ៍ដែលយើងបំបែករួចជាមួយទឹក ១០ លីត្រ
-ត្រាំសំណាបក្នុងល្បាយនេះរយៈពេល ១ យប់មុននឹងយកទៅស្ទូង ។


២. របៀបប្រើលើស្រូវកំពុងដុះលូតលាស់

-កាត់វល្លិ៍ជាកំណាត់ៗ ប្រវែង ៣ តឹក

-ចងវាទៅនឹងបង្គោលឫស្សីរបៀបដូចជាកាំជណ្តើរ
-ដាក់ជណ្តើរនេះនៅត្រង់មាត់ច្រកទឹកហូរចូលស្រែ។ ទឹកនឹងហូរកាត់ពីលើវា ហើយនាំយកសារធាតុពុលដល់សត្វល្អិតទៅជាមួយ ដោយហូររាយពេញក្នុងស្រែ ។

៣. របៀបប្រើកប់ដើមទៅក្នុងដី និងបាចក្នុងស្រែ

-កាត់វល្លិ៍ជាកំណាត់ខ្លីៗ

-បាចឲ្យស្មើរដៃទៅក្នុងស្រែ។

គេប្រើវាក្នុងបរិមាណ ៥០ ទៅ ៦០ គីឡូក្រាម ក្នុងមួយហិកតា ចំពោះសត្វល្អិតច្រើនយើងប្រើដូចខាងក្រោម :
-បាចហើយកប់វាទៅក្រោយពេលភ្ជួរ និងមុនពេលរាស់ដី


-បាចវាក្នុងស្រែរយៈពេល ២៥ ថ្ងៃក្រោយពេលព្រួស ឬស្ទូង

Image may contain: outdoor, nature and water-បាចវាក្នុងស្រែរយៈពេល ៥០ ថ្ងៃក្រោយពេលព្រួស ឬស្ទូង។

Image may contain: outdoor

៤. ចំពោះសត្វល្អិតមធ្យម យើងប្រើដូចខាងក្រោម :
-បាច ហើយកប់វាទៅក្នុងដី ក្រោយពេលភ្ជួរ និងមុនពេលរាស់ដី

-បាចវាក្នុងស្រែរយៈពេល ៥០ ថ្ងៃ ក្រោយពេលព្រួស ឬស្ទូង។

ប្រភពពី cen