ឯកសារកសិកម្ម
រូបភាព
ស្វាយ អាចដុះលូតលាស់បានដោយគ្មានការស្រោចស្រពក្នុងរយៈពេល ៣-៤ខែ ។ ដំណាំស្វាយពុំរើសដីទេ គឺវាអាចលូតលាស់បានក្នុងករណីដែលមានទឹកគ្រប់គ្រាន់។ ស្វាយអាចលូតលាស់ល្អប្រសើរនៅទីបរិស្ថានទំនាប និងនៅជិតប្រភពទឹកក។ ស្វាយជារុក្ខជាតិមួយប្រភេទដែលចូលចិត្តកំដៅ។ ក្នុងករណីគ្មានការស្រោចស្រព គេអាចដាំស្វាយនៅកន្លែងដែលមានបរិមាណទឹកភ្លៀង ៥០០-៤០០ម.ម ។ គេបានកត់សំគាល់ឃើញថា ករណីដែលមានបរិមាណទឹកភ្លៀងច្រើនហួសហេតុពេកក៏ពុំបង្កអោយមានលក្ខណៈ ល្អប្រសើរដល់ស្វាយដែរ គឺបណ្តាលអោយជ្រុះពន្លកផ្កា។
ការថែទាំដំណាំស្វាយ៖
-ដាក់ជីសរីរាង្គ ឬរ៉ែក្នុងរយៈពេល ១-៤ឆ្នាំ ក្នុងករណីដែលដីខ្សោយជីជាតិខ្លាំង
-មុនពេលភ្លៀងគេដាក់ជីសរីរាង្គ ១០គ.ក្រ ក្នុងមួយដើម និងជីអាសូតមុនពេលចាប់ផ្តើមលូតលាស់ថ្មី
-ក្នុងមួយឆ្នាំ ដាក់ជីបីដង គឺនៅខែមិថុនា កញ្ញា និងវិច្ឆិកា ដោយដាក់ជី NPKCa 14:8:10:2 ឬពីរដងក្នុងមួយឆ្នាំ NPK 14:8:10:2
-ក្នុងរយៈពេលកំពុងផ្តល់ផ្លែផ្កា គេធ្វើអនាម័យការពារជំងឺដោយកាត់មែកឱ្យស្រឡះ ។ ម្យ៉ាងទៀតនៅដំណាក់កាលដែលស្វាយបានបញ្ឈប់ការលូតលាស់ អាចកាត់មែកចាស់ៗ និងធំៗចោល ដើម្បីឱ្យមែកថ្មីដុះឡើងល្អ និងផ្តល់ផ្លែផ្កាច្រើន ។ អនុវត្តន៍វិធីកប់ជីតាមប្រព័ន្ធ អ៊ី អ៊ិក្ស អិម វាបានផលហើយ។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត