ឯកសារកសិកម្ម
រូបភាព
ដោយ: Uddam
ខាងក្រោមនេះជាវិធីលាយថ្នាំធម្មជាតិសម្រាប់ការពារជំងឺផ្សេងៗចំពោះកូនមាន់ទើបកើត។ គ្រឿងផ្សំតែពីរមុខទេ ងាយរក ងាយធ្វើ កូនមាន់សុខភាពល្អ។
គ្រឿងផ្សំ ៖
– មើមខ្ញី ០.៥គីឡូក្រាម
– ស្ករត្នោត ០.២គីឡូក្រាម
វិធីផ្សំ ៖
-យកមើមខ្ញីស្រស់ចិត្តស្តើងៗ រួចយកមកផ្អាប់ជាមួយស្ករ ទុកក្នុងកែវបិទជិតរយៈពេល១៥ថ្ងៃ រហូតដល់ខ្ញីចេញទឹក
-យកទឹកខ្ញីលាយជាមួយទឹកធម្មតា ក្នុងកម្រិតទឹកខ្ញី ១កែវ លាយទឹកធម្មតា ១កែវកន្លះ
-ផ្អាប់ទុករយៈពេល១៥ថ្ងៃទៀត ទើបប្រើការបាន ។
វិធីប្រើ ៖
-យកទឹកខ្ញីដែលផ្អាប់១ស្លាបព្រា លាយទឹកធម្មតា១កំប៉ុងទឹកដោះគោឆៅ ហើយឱ្យមាន់ផឹកជាប្រចាំ។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត