ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

រូបមន្តផ្សំថ្នាំធម្មជាតិព្យាបាលគោឈឺកើត គ្រុនក្តៅ ស្គមស្គាំង និងរាគ ឱ្យមានកម្លាំងស៊ីស្មៅច្រើនវិញ

24-Aug-2018 05:02 PM

រូបភាព


ដោយ: Uddam

ខាងក្រោមនេះជារូបមន្តផ្សំថ្នាំធម្មជាតិព្យាបាលគោឈឺកើត គ្រុនក្តៅ ស្គមស្គាំង និងរាគ ឱ្យមានកម្លាំងស៊ីស្មៅច្រើនវិញ។
គ្រឿងផ្សំ និងសម្ភារ ៖
-ដើមបណ្ដូលពេជ្រប្រមាណ២ទៅ៣គីឡូក្រាម

-ទឹកនោមគោ១៥លីត្រ និងអំបិល១ក្តាប់
-ពាងថ្នាំ ធុងប៉េត្រូ១ ឬកូនពាងដែលអាចដាក់ទឹកបាន១៥លីត្រ

-ឈើសម្រាប់កូរ និងបំពង់ឫស្សីសំរាប់បញ្ច្រកថ្នាំឲ្យគោផឹក។

វិធីធ្វើ៖
-យកបណ្ដូលពេជ្រមកកាត់ជាកំណាត់

-យកទៅដាក់ត្រាំជាមួយនឹងទឹកនោមគោ


-យកអំបិលមួយក្តាប់ដាក់ចូល ហើយកូរវាមួយថ្ងៃម្តង។ -រក្សាទុកទឹកថ្នាំនេះក្នុងម្លប់រយៈពេលមួយអាទិត្យទើបអាចយកទៅឲ្យគោផឹកបាន។

វិធីប្រើប្រាស់៖
-ច្រកម្តង១លីត្រឲ្យគោផឹកពី ១ ទៅ ៣ដងក្នុងមួយថ្ងៃ ដោយអាស្រ័យលើស្ថានភាពសុខភាពជាក់ស្តែងរបស់គោ

-រយៈពេលដំបូងអាចច្រក៣ដងក្នុងមួយថ្ងៃ ក្រោយមកទៀតច្រកមួយដងក្នុងមួយថ្ងៃ

-ច្រកបែបនេះបានរយៈពេលមួយអាទិតយ្យ នោះនឹងឃើញគោចាប់ផ្តើមប្រែប្រួលស៊ីចំណីឡើងវិញជាធម្មតា។

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត