ឯកសារកសិកម្ម
រូបភាព
បច្ចេកទេសផ្សំថ្នាំធម្មជាតិកម្ចាត់ក្រាភ្លើងលើដំណាំស្រូវ!ធ្វើភ្លាមអាចប្រើបានភ្លាម យកទៅប្រើប្រាស់បានដោយមិនចាំបាច់ចំណាយពេលយូរ។ ពិតជាមានប្រសិទ្ធភាពល្អណាស់ សូមបងប្អូនកសិករធ្វើការសាកល្បងប្រើឲ្យបានគ្រប់ៗគ្នា។
ធាតុផ្សំ៖
-ស្លឹកស្ដៅ ២គីឡូក្រាម
-ទន្ទ្រានខែត្រ ២គីឡូក្រាម
-អំបិល ២គីឡូក្រាម និងលាមកគោស្រស់ ១០គីឡូក្រាម។
របៀបផ្សំ
-ហាន់ស្លឹកស្តៅ និងទន្ទ្រានខែត្រឲ្យល្អិត ហើយដាក់អំបិល លាមកគោស្រស់ -ច្របល់ឲ្យសព្វជាការស្រេច
-ធ្វើភ្លាមអាចប្រើបានភ្លាម យកទៅប្រើប្រាស់បានដោយមិនចាំបាច់ចំណាយពេលយូរ។
របៀបប្រើ
-ពេលច្របល់រួចហើយ យកវាទៅដាក់រោយនៅចំគុម្ពរុក្ខជាតិដែលមានជំងឺ
-បើមានថ្នាំច្រើន អាចដាក់ច្រើននៅលើដីស្រែទាំងអស់ក៏បាន ព្រោះវាអាចកម្ចាត់ជំងឺក្រានេះបាន និងធ្វើឲ្យដំណាំស្រូវរបស់យើងអាចលូតលាស់បានល្អផងដែរ។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត