ឯកសារកសិកម្ម
រូបភាព
ដោយ: Uddam
គេហៅថាផ្ញើពោះ មូលហេតុ គឺដើមចាស់លែងឲ្យផលច្រើនទៀតហើយ តែវានៅមានកំលាំងអាចចិញ្ចឹមដើមផ្សេងដែលអាចឲ្យផលច្រើនបាន ដោយផ្ញើឲ្យវាចិញ្ចឹមមែកពូជ១ទៀត។
របៀបធ្វើ
១.ជ្រើសរើសមែកពូជល្អដែលត្រូវយកមកផ្សាំប្រវែង ៨ហ៊ុន
២.រើសយកមែកដើមចាស់ដែលចង់ផ្ស៉ាំ
៣.ឆូតមែកចាស់ពីលើចុះក្រោមពីឆ្នូតប្រវែង ២ហ៊ុន កន្លះទទឹង ១ហ៊ុន រួចហើយបកវាចេញឲ្យផុតស្នូលមែក
កាត់សំបកនោះចេញ ១ហ៊ុន
៤.ចិតមែកពូជល្អបញ្ឆិតដោយឲ្យ ១ចំហៀងវែង និង១ចំហៀងទៀតចិតបន្តិចបានហើយ
៥.ដោតមែកពូជល្អចូលទៅរួចរុមដោយស្គត់ថ្លាឲ្យជិតទុកចោល ១៤ ទៅ ១៥ថ្ងៃ វានឹងចេញត្រួយហើយ
(សង្កេតពេលវាចេញត្រួយយើងគួយកចុងកាំបិតវះស្គត់បង្ហើបដើម្បីឲ្យវាលាស់ស្រួល)
*បញ្ជាក់មិនចាំបាច់ស្រោចទឹកទេ
វីដេអូ វិធីផ្ស៉ាំមែកស្វាយ
ពីប្អូនប្រុស វុទ្ធី