ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

របៀបធ្វើកង្កែបបោក អោយរឹតតែឆ្ងាញ់!!

31-Aug-2018 04:28 PM

រូបភាព


ដោយ: Uddam

របៀបធ្វើកង្កែបបោក អោយរឹតតែឆ្ងាញ់+គ្រឿងផ្សំ៖- កង្កែប ១គីឡូកន្លះ- សាច់ជ្រូកបីជាន់ កន្លះគីឡូ- គ្រឿងបុក ១ចានចង្កិះ (គល់ស្លឹកគ្រៃ រមៀត ម្តេង ខ្ទឹមស ស្លឹកក្រូចសើច)- ខ្ទឹមក្រហម ៤ដុំ ហាន់ស្តើងៗ – ខ្ទឹមស ១០កំពិស ចិញ្រ្ចាំអោយល្អិត- ទឹកត្រី ២ស្លាបព្រាបាយ- ស៊ុបមាន់ ២ស្លាបព្រាបាយ- អំបិល កន្លះស្លាបព្រាបាយ- ស្ករ ២ស្លាបព្រាបាយ- ម្សៅអំពិល ១ស្លាបព្រាបាយ (អត់ក៏បានតាមចំនូលចិត្ត)- ម្ទេស ១៥គ្រាប់ (តាមចំនូលចិត្ត) ហាន់ល្អិតៗ- ស្លឹកក្រូចសើច ១០សន្លឹក ហាន់ជាសរសៃតូចៗ- ម្រះព្រៅ
+របៀបធ្វើ
– លាងកង្កែបអោយស្អាត កាត់ជើងចេញទុកត្រឹមភ្លៅ រួចយកទៅប្រលាក់គ្រឿងមួយមុខបន្តិចៗ (ទឹកត្រី អំបិល ស្ករ ស៊ុបមាន់) ទុកមួយឡែត។– ចិញ្រ្ចាំសាច់ជ្រូក និងជើងកង្កែប (កុំម៉ដ្ធពេក) រូចដាក់ ម្ទេស ខ្ទឹមស ខ្ទឹមក្រហម ស្លឹកក្រូច ចិញ្រ្ចាំចូលគ្នាមួយភ្លែត។– ដាក់គ្រឿងផ្សំដែលនៅសល់ទាំងអស់ និងសាច់ខាងលើ ច្របល់ចូលគ្នាអោយសព្វ រួចហាន់ម្រះព្រៅដាក់ ច្របល់ចូលគ្នាអោយសព្វម្តងទៀតរួច យកទៅញោតចូលក្នុងកង្កែបអោយពេញ (កុំញោតណែនពេក)។– យកកង្កែបបោកទៅអាំងដោយប្រើកំដៅតិចៗ រហូតដល់ឆ្អឹនល្អ ប្រហែលជា ៤០នាទីជាការស្រេច៕សម្រួលអត្ថបទដោយ៖ខ្ទឹមស