ឯកសារកសិកម្ម
រូបភាព
វិធីងាយៗដែលយើងអាចរកចំណូលយ៉ាងស្រួល។ សូមកុំទុកដីទំនេរចោលឥតប្រយោជន៍។ ខាងក្រោមជារបៀបជីកស្រះចិញ្ចឹម និងធ្វើចំណីត្រីធម្មជាតិចំណាយអស់តិច សូមជួយចែករំលែកដល់កសិករយើងបានជាប្រយោជន៍ផង!
១.វិធីធ្វើស្រះដោយការជីក៖
-ជ្រើសរើសស្រះមានទំហំល្មម ២មx៤ម ៣មx៤ម ឬ៤មx៤ម
-ជីកជម្រៅចុះក្រោមប្រមាណ១ម៉ែត្រ និងត្រូវមានជើងទេនៅតាមមាត់ស្រះប្រមាណ៤៥ដឺក្រេ បាតស្រះត្រូវរៀបចំឲ្យបានស្មើរល្អ
– ដាក់ក្រាលប្រភេទផ្ទាំងប្លាស្ទិចដែលមាំស្វិតល្អ និងដាក់ដីគ្រប់សង្កត់ពីលើជាយផ្ទាំងប្លាស្ទិចនៅមាត់ស្រះផង
– ដាក់ទឹកចូលកម្ពស់២/៣ នៃស្រះ
– ដាក់ប្រភេទដីបាតត្រពាំងនៅបាតរបស់វាខ្លះកំរាស់ប្រមាណ ២សង់ទីមែត្រ
– ដាក់ទឹកEM ១លីត្រ សម្រាប់ផ្ទៃស្រះ ៨ម៉ែត្រការេ
– ដាក់កំប្លោក ត្រកួនខ្លះ និងចកតូចៗ ដើម្បីជាជម្រកដល់ត្រី ជួយបង្កើតចំណី និងបរិស្ថានធម្មជាតិក្នុងស្រះ ទុករយៈពេល ៥-៧ថ្ងៃក្រោយទើបអាចដាក់ត្រីចិញ្ចឹមបាន
– ក្នុងទំហំស្រះ១ម៉ែត្រការេអាចដាក់ត្រីក្រាញ់បានប្រមាណ៥០ក្បាល ឬត្រីអណ្តែងប្រមាណ៣០ក្បាល។
២. វិធីធ្វើចំណីត្រីធម្មជាតិចំណាយអស់តិច
*ធាតុផ្សំមាន៖
កន្ទក់២បាវជី កាកដូង១បាវជី សាច់ត្រីម៉ដ្ឋ៦គីឡូក្រាម សណ្តែកសៀងកិន ៦គីឡូក្រាម អតិសុខុមប្រាណ EM ១លីត្រ ស្ករងូ ១គីឡូក្រាម និងប្រេងសណ្តែក១-២លីត្រ។
៣.វិធីធ្វើ៖
– លាយធាតុផ្សំពី១-៤ និងប្រេងសណ្តែកចូលគ្នាឲ្យសព្វ
– លាយអតិសុខុមប្រាណ EM ១លីត្រ និងស្ករងូ ១គីឡូក្រាម ជាមួយទឹក២០លីត្រ ទុករយៈពេល១២ម៉ោង
– បន្ទាប់មកយកល្បាយទាំងអស់ លាយជាមួយទឹក២០លីត្រខាងលើកូរឲ្យល្បាយសព្វ រួចធ្វើជាគ្រាប់តូចៗដើម្បីដាក់ជាចំណីត្រី
– ហាលវាឲ្យស្ងួតរយៈពេល២ថ្ងៃយើងអាចយកមកប្រើបានហើយ យើងអាចរក្សាវាទុកប្រើបានរយៈពេល២ខែ
អត្ថបទដោយ៖ អ៊ាង សុផល្លែត