ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

បច្ចេកទេសចិញ្ចឹមកង្កែប និងត្រីក្នុងស្រះតែមួយ

04-Sep-2018 05:00 PM

រូបភាព


ដោយ: Uddam

១.ការរៀបចំអាង
-សង់អាងស៊ីម៉ងត៍ទទឹង ៥ម៉ែត្រ បណ្តោយ ៨ម៉ែត្រ ជម្រៅ ១,៧ម៉ែត្រ
-រៀបចំអាងជាថ្នាក់ៗ គឺពីមាត់ខាងលើទៅបាតទី១ កម្ពស់១ម៉ែត្រ រួចចាក់បាតឱ្យស្មើ។ បន្ទាប់មកចេញ ១ម៉ែត្រទៅ ទើបកាច់វាចុះទៅក្រោមចំនួនកន្លះម៉ែត្រទៀត ចេញទៅជាបាតស្មើនោះកន្លះម៉ែត្រទៀត ទើបចុះទៅ ១ជាន់ទៀត ហើយបានចូលដល់បាតអាងតែម្តង

-ដាក់កង្កែប រៀបធ្នើរមួយកម្ពស់ ៨តឹកឲ្យខ្ពស់ជាងគេសម្រាប់ផ្ដល់ចំណីឲ្យកង្កែប ដើម្បីកុំឲ្យត្រីលោតឡើងដល់ធ្នើរទៅស៊ីចំណីនោះបាន (ធ្នើរពីមាត់អាងទៅដល់កន្លែងធ្នើរសម្រាប់ដាក់ចំណីកង្កែបនោះ)
-ក្រោយពេលដែលរៀបអាងរួច ត្រូវបូមទឹកបញ្ចូលអាងនោះត្រាំ ដើម្បីកុំឲ្យវាមានជាតិស៊ីម៉ង់ត៍នេះប្រៃពេក
-ក្រោយពេលរៀបអាងរួច ត្រូវបូមទឹកចូលអាង ដោយត្រាំអាងនោះរយៈពេលមួយសប្ដាហ៍ ដើម្បីឲ្យជាតិស៊ីម៉ង់ត៍ក្នុងអាងនោះសាបបន្តិច ការពារជំងឺសត្វ

-ក្រោយពីត្រាំអាងបាន១អាទិត្យ ត្រូវបូមទឹកចេញវិញ រួចហើយយកដីមមោក គឺដីស្រទាប់ខាងលើ រាយពីលើបាតអាងឲ្យបានកម្រាស់ដី ១តឹក ឬ ១០សង្ទីម៉ែត្រ
-យកកំបោរសចំនួន ១គីឡូក្រាមមកបាចពីលើដីបាតអាងនោះ ដើម្បីកម្ចាត់មេរោគក្នុងអាង។
-ក្រោយបាចកំបោរទុកច្រើនម៉ោង ត្រូវបញ្ចូលទឹកជាថ្មីទៀតលើដីបាតអាងនោះឲ្យបាន១តឹកទៀតនៅពីលើដីមមោកនោះ រួចត្រាំទឹកទុកចោល ១ថ្ងៃទៀត

-ក្រោយមកត្រូវបញ្ចូលទឹកថែមទៀតឲ្យពេញអាង ត្រាំទឹកអាងនោះទុករយៈពេល ៣ថ្ងៃទៀត
-ក្រោយពីត្រាំអាងបាន ៣ថ្ងៃ ត្រូវបូមទឹកទាំងអស់ចេញពីអាង
-ការបញ្ចេញបញ្ចូលទឹកច្រើនដងនេះ គឺដើម្បីការពារជំងឺសត្វត្រី និងកង្កែបដែលបម្រុងចិញ្ចឹមនោះ

-ក្រោយពីបញ្ចេញទឹកចាស់អស់ហើយ ត្រូវបញ្ចូលទឹកជាថ្មីទៀត ឲ្យទឹកនោះនៅក្រោមមាត់អាងប្រមាណ ៣តឹក រួចហើយត្រូវបង្កើតប្លង់តុង ឬហៅថា ចំណីធម្មជាតិក្នុងទឹក ទុកសម្រាប់ត្រី និងកង្កែបធ្វើជាអាហារ។
-ពេលដាក់ទឹកចូលទី៣ គឺដាក់ទឹកក្នុង ១,៧ម៉ែត្រនោះ យើងទុក ៧តឹកឡើងលើ។ លៃយ៉ាងណាកុំឱ្យធ្នើរកង្កែបលិច ឲ្យទឹកនៅអញ្ចាបៗ ជិតធ្នើរកង្កែប
-យកទន្ទ្រានខេត្តចំនួន ៥គីឡូ ចងជាបាច់ ហើយចាក់កាកឡឧស្ម័នមួយអម្រែកមក ត្រាំដាក់លើទឹក ដើម្បីឲ្យទឹក ឆាប់មានពណ៌ខៀវ

២. ការដាក់ចិញ្ចឹម
-រយៈពេលតែ ១អាទិត្យ ទឹកវាឡើងពណ៌ខៀវហើយ ទើបយកត្រីមកដាក់
-ពេលយកកូនត្រីអណ្ដែង និងកូនត្រីប្រាមកលែងក្នុងអាង រើសយកកូនត្រីក៏នៅតូចៗ ឯកូនកង្កែបវិញ គឺវានៅដុះកន្ទុយនៅឡើយ

-ចំនួនកូនត្រី និងកូនកង្កែបលែងក្នុងអាង មានចំនួនត្រីនោះ គឺយកទំហំប៉ុនគ្នា
-ត្រីអណ្តែង ៩០០ កង្កែប ១០០ ត្រីប្រា ១០០។

៣. វិធីផ្ដល់ចំណីដល់ត្រី និងកង្កែប
-ពេលយប់ ចាប់អំពូលភ្លើងឲ្យសត្វរោមប្រហែលកន្លះម៉ោង ទៅ ១ម៉ោង ឲ្យសត្វល្អិតរោមភ្លើងនោះ វាធ្លាក់ចុះនៅលើទឹកជាចំណីត្រី និងកង្កែបចាប់ស៊ី
-ពេលថ្ងៃ ផ្ដល់ជន្លេនជាចំណីកង្កែប

-ត្រីប្រា ផ្សំបន្លែស្ងោ មានត្រកួន កន្ទក់ បោះឲ្យវាស៊ី និងចាប់អំពូលភ្លើងទាក់ទាញសត្វល្អិតឲ្យវាស៊ីនៅពេលយប់
-នៅពេលល្ងាច យប់ឡើង គឺចាប់អំពូលរយៈពេល ១ម៉ោង ឬក៍កន្លះម៉ោង គឺវាស៊ីឆ្អែត។

៤.ការប្រមូលផល
-ការចិញ្ចឹមទាំងត្រី និងកង្កែបនេះ អាចចាប់លក់ក្នុងពេលជាមួយគ្នាបាន គឺក្រោយការចិញ្ចឹមរយៈពេល ៣ខែ
-ក្នុងការចិញ្ចឹម ៣ខែនោះ ត្រូវប្ដូរទឹកពីក្នុងអាង ៣ ទៅ ៤ដង ទើបត្រីឆាប់ធំ

-ទំហំ និងទម្ងន់ត្រី ត្រូវចាប់លក់ត្រីអណ្ដែង ៤ ទៅ ៥ក្បាល មានទម្ងន់១គីឡូក្រាម
-កង្កែប ២ ទៅ ៣ក្បាល ទម្ងន់ ១គីឡូ ឯត្រីប្រា ១ក្បាល ខ្លះទម្ងន់ ១គីឡូ ខ្លះ ៨ខាំ។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត