ឯកសារកសិកម្ម
រូបភាព
សម្ភារត្រូវមាន៖ កូនកាំបិតស្រួច ឫសស្វាយ ដើមស្វាយដែលធ្លាប់ផ្លែមានសុខភាពល្អ និងផ្លែបានច្រើន ខ្សែប្លាស្ទិចសម្រាប់រុំ ថង់ដាក់ល្បាយស្រកីដូងលាយជាមួយកំទេចស្លឹករុក្ខជាតិខ្លះ។
វិធីធ្វើ៖
– ជ្រើសរើសមែកដែលល្អទំហំប្រមាណប៉ុនកដៃ
– យកកាំបិតចិតសំបកមែកនោះជុំវិញប្រមាណ ៤កន្លែង ដោយចិតយកទំហំធំជាងឫសបន្តិច
– ចិតឫសសម្រាប់យកមកបំបៅនេះឲ្យបញ្ឆិត និងស្រួចប្រវែងសរុបប្រមាណ ២តឹក
– យកផ្ទៃចិតឫសនោះដាក់ភ្ជាប់ទៅនឹងផ្នែកដែលចិតរួចនៅលើដើមទាំង៤កន្លែងនោះ រួចយកខ្សែរុំឲ្យជាប់
– យកថង់ដែលមានស្រកីដូងរួចនោះ មកចងផ្អោបជុំវិញឲ្យជាប់ រួចជៀសំបកជុំវិញខាងក្រោមកន្លែងដែលបំបៅនោះចេញ
– ស្រោចទឹករាល់ថ្ងៃ រយៈពេលប្រមាណ ២ខែ វានឹងចាប់ផ្តើមមានឫស ហើយនៅពេលដែលវាមានឫសច្រើនហើយអ្នកអាចយកវាមកដាំបានហើយ។
អត្ថបទដោយ៖ អ៊ាង សុផល្លែត