ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

របៀបធ្វើ ទាដុតទឹកឃ្មុំ!!

06-Sep-2018 10:49 AM

រូបភាព


ដោយ: Uddam

របៀបធ្វើ ទាដុតទឹកឃ្មុំ គ្រឿងផ្សំ៖-ទា ១ ក្បាល -ស្រាអង្ករ ១ ពែង -ទឹកឃ្មុំ ១ ស្លាបព្រាបាយ -អំបិល ១ ស្លាបព្រាកាហ្វេ -ម្រេច ១ ស្លាបព្រាកាហ្វេ -ម្ទេស ២ ផ្លែ (បុកអោយម៉ត់) -ខ្ទឹមស ៤ កំពិសចិញ្ច្រាំអោយម៉ត់ -ទឹកស៊ីអ៊ីវ ១ ស្លាបព្រាបាយ -ប្រេងខ្យង ១ ស្លាបព្រាបាយ -ម្សៅស៊ុប ១ ស្លាបព្រាបាយ-ប្រេងឆា ១ ស្លាបព្រាបាយ

វិធីធ្វើ៖-លាងសំអាតទាអោយស្អាត(ពុះខ្នងជាបំណែក) យកស្រាអង្ករលាបអោយសព្វ ទុកវាមួយឡែកសិន យ៉ាងតិចមួយម៉ោង ។បុកម្រេចអោយម៉ត់ដាក់ក្នុងចានធំមួយ (សម្រាប់ប្រលាក់)ដាក់អំបិល ខ្ទឹមស ទឹកឈឺអ៊ីវ ប្រេងខ្យង ប្រេងឆា ទឹកឃ្មុំ អំបិល ម្ទេស ច្របល់ចូលគ្នាអោយសព្វ ។
-យកទាប្រលាក់ជាមួយគ្រឿងផ្សំដែលបានលាយរួចអោយចូលជាតិ ។ ទុកវាចោលមួយម៉ោងទៀត ។យកទាដែលប្រលាក់ រុំ ជាមួយ ក្រដាស់អលុយមីញ៉ូម (ដាក់ទាំងទឹកដែលចេញពីការប្រលាក់ទាចូលផង)។រួចយកទៅដុតក្នុង oven ក្នុងកំដៅ 400C រយៈពេលប្រហែល ៣០ នាទី ។បន្ទាប់មកយកទាចេញពី oven ហើយដាក់អាំងអោយក្រហមល្អ ប្រហែលជា ៣០ នាទី ជាការស្រេច ។+វិធីធ្វើទឹកជ្រលក់គ្រឿងផ្សំ៖-ទឹកឃ្មុំ ១ ស្លាបព្រាបាយ-ស្ករ ១ ស្លាបព្រាបាយ-ទឹកក្រូចឆ្មា ១ ស្លាបព្រាបាយ-ទឹកត្រី ២ ស្លាបព្រាបាយ-ម្ទេស ២ ផ្លែ (ហាន់ល្អឹតៗ)-ខ្ទឹមស ៤ កំពិសចិញ្ចាំអោយម៉ត់-ប្រេងឆា ១ ស្លាបព្រាបាយ+រប្រៀបធ្វើ៖-ដាក់ខ្ទះអោយក្តៅ ដាក់ប្រេងឆា ខ្ទឹមស ម្ទេស បំពងអោយឈ្ងុយ និង ប្រែពណ៌ រួចដាក់ ស្ករ ទឹកក្រូចឆ្មា កូរអោយបានសព្វល្អប្រហែល ១ នាទី។
-បន្ថែម ទឹកឃ្មុំ ស្ករ ទឹកត្រី ទុកអោយពុះ រួចដួសដាក់ចាន់ជាការស្រេច។ (ពេលទទួលទាន អាចបន្ថែមជាមួយបន្លែដូចជា សាឡាត់បៃតង ត្រសក់ តាមចំណូលចិត្ត) ។សម្រួលអត្ថបតដោយ៖ខ្ទឹមស