ចំណេះដឹងទូទៅ
រូបភាព
ប្រសិនបើមានវត្ថុស្លាក់ជាប់ក ហើយកូននៅក្អក ដកដង្ហើម ឬនិយាយបាននោះ គួរនាំកូនទៅមន្ទីរពេទ្យជាបន្ទាន់ មិនត្រូវធ្វើអ្វីឡើយ ព្រោះប្រសិនបើព្យាយាមលូក-កកូននោះ វត្ថុនោះអាចធ្លាក់ចូលកាន់តែជ្រៅ រឹតតែពិបាក។ ប៉ុន្ដែប្រសិនបើកូនដកដង្ហើមមិនរួច ពិបាកដកដង្ហើម ឬនិយាយមិនបាន អ្នកម្ដាយ គួរជួយកូនដូចខាងក្រោម៖
១-ដាក់ខ្លួនកូនឲ្យដេកផ្កាប់មុខ លើភ្លៅម្ដាយ ដោយក្បាលនៅទាបជាងខ្លួន។
២-ទះខ្នងកូនដោយគែមដៃ បន្ដបន្ទាប់គ្នាលឿនៗ ៤ដង ចន្លោះឆ្អឹងស្លាបប្រចៀវ។
៣-ប្រសិនបើមិនទាន់បានផល ឲ្យក្រឡាប់ខ្លួនកូនឲ្យដេកផ្ងារ និងចុចសង្កត់ក្រោមចុងដង្ហើម (លើឆ្អឹងដើមទ្រូង ឬសង្កត់ត្រង់ពោះ ក្រោមចុងដង្ហើមក៏បាន) លឿនៗ ៤ដង ដោយប្រើម្រាមទាំង៤ ជួយសង្កត់ ដើម្បីឲ្យកើតកម្លាំងរុញវត្ថុដែលស្ទះ ចេញមក។
៤-ប្រសិនបើកូននៅមិនទាន់ដកដង្ហើមបាន ឬពិបាកដកដង្ហើមឲ្យកូនហាមាត់មើល ប្រសិនបើឃើញមានដុំដែលអាចចាប់ចេញមកបាន គួរតែដកចេញ។
៥-ប្រសិនបើកូន ៤ដង។ ចូរសង្កេតមើល តើទ្រូងកូនកម្រើកតាមការផ្លុំខ្យល់ចូលឬអត់? ប្រសិនបើមិនកម្រើក មានន័យថា វត្ថុនៅតែជាប់ស្ទះក្នុងកគួរចាប់ផ្ដើមធ្វើ ចាប់ពីវិធីទី១ ដល់ទី៥។
ប្រសិនបើនៅផ្ទះមានមនុស្សលើសពីមួយនាក់ ម្នាក់គួរតែធ្វើការសង្រ្គោះកូនឯម្នាក់ទៀតគួរទូរស័ព្ទទៅពីគ្រោះយោបល់ពីគ្រូពេទ្យ ព្រមពេលជាមួយគ្នាក៏បាន។
++ ប្រការគួរប្រយ័ត្ន
-ហាមលូក-កកូន ដោយមិនបានចាប់ហាមាត់កូនមើលមុន ព្រោះរឹតតែនាំឲ្យវត្ថុធ្លាក់ចូលជ្រៅក្នុង-ក។
-មិនត្រូវចាប់កូនងើយក្បាល និងទះខ្នង ព្រោះរឹតតែធ្វើឲ្យវត្ថុស្ទះដង្ហើមថែមទៀត។
-ប្រសិនបើជួយអស់វិធីហើយ មិនបានសម្រេច គួរប្រញាប់នាំកូនទៅមន្ទីរពេទ្យ។
ប្រភពអត្ថបទ៖ Knowledge