ឯកសារកសិកម្ម
តែបីមុខនេះជួយមាន់លោកអ្នកមិនអោយឈឺបាន! នេះវិធីផ្សំថ្នាំពីធម្មជាតិជួយព្យាបាលមាន់ដែលមានអាការៈផ្តាសាយ!
រូបភាព
ដោយ: Uddam
វិធីផ្សំថ្នាំពីធម្មជាតិជួយព្យាបាលមាន់ដែលមានអាការៈផ្តាសាយ។ មាន់ដែលមានជម្ងឺផ្តាសាយអាចមានអាការៈដូចជាបញ្ហាផ្លូវដង្ហើមដោយហូរសំបោរ សំកុក និងហើមភ្លែកខ្លះផងដែរ។
វិធីជួយព្យាបាល
*គ្រឿងផ្សំ៖
-ខ្ញីកន្លះគីឡូ ខ្ទឹមសកន្លះគីឡូ ស្កត្នោតកន្លះគីឡូ
*វិធីលាយថ្នាំ៖
-បុកខ្ទឹម ខ្ញី លាយជាមួយស្កត្នោត
– បន្ថែមទឹក១លីត្រ
-ផ្អាប់ទុករយៈពេល១៥ថ្ងៃ អាចប្រើជួយទប់ស្កាត់បាន។
*កម្រិតប្រើ៖
លាយថ្នាំនេះ១/២០នៃទឹករួចដាក់ឲ្យមាន់ផឹក។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត