ឯកសារកសិកម្ម
រូបភាព
ដោយ: Uddam
សម្ភារ៖
-ដបជ័រ កូនកាំបិតសម្រាប់ចៀរ កម្ទេចស្រកីដូងលាយជាមួយជីសិរីរាង្គ និងទឹក
-ក្រដាសអាលុយមីញ៉ូម (បើគ្មានអាចប្រើក្រដាសកាសែត)។
វិធីធ្វើ៖
១.លាយ កម្ទេចស្រកីដូងលាយជាមួយជីសិរីរាង្គ និងទឹក កុំឱ្យសើមពេក កុំឱ្យស្ងួតពេក
២.យកកូនកាំបិតចៀរជុំវិញមែកដើមដែលយើងប្រុងនឹងផ្សាំ (អាចចៀរប្រវែង ៣ ទៅ ៤សង់ទីម៉ែត្រ)
៣.ចៀររួច កោសរំអិលមែកឈើនោះចេញ ហើយទុកឱ្យស្ងួតបន្តិច
៤.យកដបជ័រទៅចងផ្អិបកន្លែងដែលចៀររួច ហើយដាក់កម្ទេចស្រកីដូងដែលយើងលាយរួចចូល
៥.យក ក្រដាសអាលុយមីញ៉ូម ឬក្រដាសកាសែតរុំជុំវិញ
៦.រយៈពេល២០ថ្ងៃក្រោយ អ្នកនឹងឃើញវាចេញឫសមកយ៉ាងច្រើន ដូចនេះអ្នកអាចកាត់វាយកទៅដាំបានហើយ។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត