ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

របៀបធ្វើ ត្រីចង្វាបំពងគ្រឿងការី!!

15-Sep-2018 11:07 AM

រូបភាព


ដោយ: Uddam

របៀបធ្វើ ត្រីចង្វាបំពងគ្រឿងការី+គ្រឿងផ្សំ៖-ត្រីចង្វា 2ខាំ-គ្រឿងការី 2ស្លាបព្រាបាយ (គល់ស្លឹកគ្រៃ រមៀត រំដេង ខ្ទឹម និងម្ទេសគ្រៀម បុកអោយម៉ត់)-ម្សៅបំពង 3ស្លាបព្រាបាយ-ទឹក 3ស្លាបព្រាបាយ-ទឹកត្រី 1ស្លាបព្រាកាហ្វេ-ប្រេងខ្យង 1ស្លាបព្រាកាហ្វេ
-ស្ករត្នោត 2ស្លាបព្រាកាហ្វេ-ស្លឹកក្រូចសើចហាន់ស្តើងៗ 2ស្លាបព្រាបាយ-ប្រេងឆា

+វិធីចំអិន៖-លាយម្សៅបំពងជាមួយទឹកឲ្យសព្វល្អ (បើរឹងពេកថែមទឹក) ដាក់ត្រីចូលកូរអោយសព្វ។
-ដាំប្រេងឆាអោយក្តៅ ដាក់ត្រីបំពងអោយស្រួយ ទុកអោយស្ងួតខ្លាញ់។-ដាំខ្ទះ ដាក់ប្រេងឆា 1ស្លាបព្រាបាយ ដាក់គ្រឿងការីចូលឆាអោយឈ្ងុយ និងក្រហមល្អ ដាក់ទឹក ៣ស្លាបព្របាយ ស្ករ ប្រេងខ្យង និងទឹកត្រីចូលកូរអោយសព្វ និងស្ងួតទឹក។-បន្ទាប់ដាក់ត្រីបំពងចូលឆាអោយសព្វ សឹមដាក់ស្លឹកក្រូចចូលកូរអោយសព្វម្តងទៀតជាការស្រេច៕
សម្រួលអត្ថបទដោយ៖ខ្ទឹមស