ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

(មានវីដេអូ) រូបមន្តងាយៗកម្ចាត់សត្វល្អិត លើដំណាំ បន្លែដុះលូតលាស់ល្អឆ្ងាញ់ ងាយៗជាមួយកាហ្វេទឹកដោះគោជូរ

17-Sep-2018 03:28 PM

រូបភាព


ដោយ: Uddam

បន្លែគ្មានជាតិពុលជាមួយរូបមន្តងាយៗកម្ចាត់សត្វល្អិត លើដំណាំ បន្លែដុះលូតលាស់ល្អឆ្ងាញ់ ងាយៗជាមួយកាហ្វេទឹកដោះគោជូរនេះ។ ចំណាយទាប ហើយថែមទាំងបង្កើនអត្ថប្រយោជន៍ក្នុងវិស័យកសិកម្ម។ឋ​សូមចែករំលែកទុកជាចំណេះដឹងផង។

គ្រឿងផ្សំ៖ កាហ្វេ ១ ស្លាបព្រាកាហ្វេ និង​ទឹកដោះគោជូរ 1 ដបតូច។

វិធីធ្វើៈ
-ដាក់កាហ្វេ១ស្លាបព្រាបាយ លាយជាមួយទឹកក្តៅ ១/៤នៃកែវទឹក

-ដាក់ទឹកធម្មតាកន្លះកែវចូលទៅទៀត រួចកូរឱ្យសព្វ

-ទុកមួយសន្ទុះឱ្យកាហ្វេត្រជាក់ល្មម

-ដាក់ទឹកដោះគោរជូរចូល រួចកូរឱ្យសព្វ ជាការស្រេច។

ចំណាំ៖ ល្បាយនេះយកទៅលាយជាមួយទឹកធម្មតា ២០ លីត្រ។

វិធីប្រើប្រាស់៖
-បាញ់នៅពេលល្ងាច។

វីដេអូ៖

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត