ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

បច្ចេកទេសចិញ្ចឹមមាន់ទោរ

19-Sep-2018 09:23 AM

រូបភាព


ដោយ: Uddam

១. ការរៀបចំទ្រុង
– ត្រូវបានសង់នៅកន្លែងខ្ពស់ ស្រឡះស្រឡំធានារក្សាបានភាពកក់ក្តៅនារដូវរងារ និងត្រជាក់នារដូវក្តៅ
– មាន់ទោរអាយុពី ០ ទៅ ៤ សប្តាហ៍ចិញ្ចឹមនៅក្នុងទ្រុងគ្រលំកម្តៅ
+ដង់ស៊ីតេចិញ្ចឹមពី ១៥ ទៅ ៤០ ក្បាលក្នុង ១ ម៉ែត្រការ៉េ


+ក្នុងរយៈពេលគ្រលំកម្តៅ ប្រើទ្រុងគ្រលំកម្តៅដែលមានកំពស់ពី ៤០ ទៅ ៥០ សង់ទីម៉ែត្រ បណ្តោយពី ១,០ ទៅ ១,២ ម៉ែត្រ ទទឹងពី ០,៧ ទៅ ០,៩ ម៉ែត្រ +ជុំវិញត្រូវបានបាំងដោយក្ដារបន្ទះ ឬបន្ទះថែបដំបូលពីលើប្រក់ដោយសំណាញ់ក្រឡាល្អិតៗ ចៀសវាងកូនមាន់ហើរចេញ
– មាន់មានអាយុពី ៥ ទៅ ១២ សប្តាហ៍
+ដង់ស៊ីតេចិញ្ចឹមពី ៤ ទៅ ១២ ក្បាលក្នុង ១ ម៉ែត្រការ៉េ
+មាន់ ទោរត្រូវបានចិញ្ចឹមព្រលែងលើកម្រាលទ្រុងចាក់បេតុង ហើយរោយអង្កាម ឬកំទេចឈើពីលើកម្រាស់ ពី ៥ ទៅ ៨ សង់ទីម៉ែត្រ មានកន្លែងចាក់ខ្សាច់សម្រាប់អោយមាន់ត្រដុះខ្សាច់

(រូបភាព៖ អាយុបាន ៨ ខែគឺមាន់ទោរអាចពងបាន។ រយៈពេលពងច្រើនចាប់ពីដើមខែ ១ ដល់ ខែ ៤ ច័ន្ទគតិ)

+ធ្លាលេងត្រូវបានវាំងជិតដោយសំណាញ់ដើម្បីរាំងកុំអោយមាន់ហើរចេញក្រៅ។
– ការធ្វើទ្រុងអោយមាន់ពេញវ័យ
+ចែកទ្រុងជាច្រើនខណ្ឌផ្សេងៗ គ្នាដើម្បីងាយស្រួលគ្រប់គ្រង និងតាមដានជំងឺតម្កាត់ រយៈកាលរីកលូតលាស់ និងធំធាត់នៃមាន់។
២. ការជ្រើសរើសបក្សីពូជ

(រូបភាព៖ មាន់ពេញវ័យត្រូវបានចិញ្ចឹមនៅក្នុងទ្រុងធំ ហើយប្រើចំណីដែលសម្រាប់អោយបក្សីស្រុក)
-ជ្រើសរើសមាន់ណាដែលរហ័សរហួន ភ្នែកភ្លឺ រោមសំពោង ពោះសមល្មម ជើងថ្លោស ទម្ងន់ពី ២០ ដល់ ២៣ ក្រាម។
៣.ការថែទាំ
៣.១.ចិញ្ចឹមកូនមាន់ (ដំណាក់កាលអាយុពី ១ ទៅ ៣ ខែ)
-មាន់ត្រូវបានចិញ្ចឹមនៅក្នុងទ្រុងធ្វើអំពីសំណាញ់លួសប្រហោង


-ប្រើអំពូលភ្លើងអគ្គិសនី ដើម្បីកំដៅឲ្យមាន់ដោយសីតុណ្ហភាពពី ២៥ ទៅ ២៧ អង្សាសេ
-នៅបរិវេណនៃកន្លែងចិញ្ចឹមតែងតែបានកំចាត់មេរោគតាមកាលកំណត់យ៉ាងហោចពី ១៥ ទៅ ២០ ថ្ងៃម្តង
-ចំណី គឺប្រភេទកន្ទក់គ្រាប់សម្រាប់អោយកូនមាន់ស៊ី
-ប្រើប្រភេទស្នូកចំណីស្នូកទឹកសមស្របនឹងអាយុកាលរបស់មាន់…


-គប្បីដាក់បរិមាណកន្ទក់និងទឹកអោយគ្រប់ល្មមពេលមាន់ស៊ីអស់ត្រូវសំអាតស្នូកនិងដូរទឹកថ្មី។
៣.២.ចិញ្ចឹមមាន់ពេញវ័យ
-មាន់ត្រូវបានចិញ្ចឹមនៅក្នុងទ្រុងធំ ប្រើចំណីដែលសម្រាប់អោយបក្សីស្រុកពេញវ័យបក្សីពង (កន្ទក់សម្រាប់មាន់ពង) គួបផ្សំនឹងស្រូវ
-អត្រាលាយអាស្រ័យទៅតាមរយៈកាលរីកលូតលាស់នៃមាន់


-អាចប្រើស្រូវដល់ ៦០% នៅក្នុងរបបចំណី
-ក្រៅពីនោះ ត្រូវគួបផ្សំឲ្យស៊ីបន្ថែមនូវត្រកួន ទងដំឡូងជ្វា តួដើមចេកហាន់តូចៗ។ល។
៤. ការធ្វើអនាម័យបង្ការជំងឺ
– ឧស្សាហ៍ធ្វើអនាម័យទ្រុងចិញ្ចឹមអោយស្អាតបាត កាប់ឆ្ការគុម្ពោតឈើ កាយបង្ហូតលូ ចង្អូរជុំវិញទ្រុងចិញ្ចឹម បាញ់ថ្នាំសម្លាប់មេរោគកំចាត់ជាតិពុលតាមកាលកំណត់


– ចាក់វ៉ាក់សាំងបង្ការតាមកាលកំណត់ចំពោះជំងឺមួយចំនួនដែលច្រើនតែប្រទះដូចជា៖ Newcaste គ្រុនផ្តាសាយបក្សី ជាដើម។
– កំចាត់ប្រភេទសត្វករកេរ បក្សីព្រៃនិងសត្វល្អិត ចង្រៃគ្រប់ប្រភេទតាមកាលកំណត់៕
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត