ឯកសារកសិកម្ម
រូបភាព
ការចិញ្ចឹមកង្កែបក្នុងអាងដោយប្រើតង់កៅស៊ូជារបៀបចិញ្ចឹមមួយថ្មី ងាយស្រួលក្នុងការថែទាំ និងគ្រប់គ្រង។ មិនសូវត្រូវការកន្លែងធំ និងទឹកច្រើនទេ ដែលសមស្របសម្រាប់អ្នកចង់ចិញ្ចឹម ដែលមានដីតូច គ្រាន់តែមានអណ្តូងមួយ ឬស្រះទឹកតូចល្មមប៉ុណ្ណោះ។
១. ការសាងសង់អាង
-ទំហំអាងសមស្រប គឺពី ២ ទៅ ៥០ម៉ែត្រការ៉េ (បាត)
-កម្ពស់អាង ៨០ សង់ទីម៉ែត្រ ទៅ ១ម៉ែត្រ
-ក្រាលបាទអាងជាមួយតង់កៅស៊ូធ្វើឱ្យបាតអាងមានផ្ទៃរលោង ដើម្បីកាត់បន្ថយភាពកកិត ដែលអាចធ្វើឱ្យកង្កែបរលាក ឬរលាត់ស្បែក ដែលជាហេតុងាយឆ្លងជំងឺ និងជម្រាលទៅម្ខាង ដើម្បីងាយឱយទឹកហូរអស់ពីអាងពេលលាងអាង
-កម្ពស់ទឹកអាង ពី ២ ទៅ ៥ សង់ទីម៉ែត្រ
-គួរប្រើបំពង់ជ័របង្ហូរទឹកចេញ ដែលមានទំហំមុខកាត់ ពី ៤០ ទៅ ៦០មីលីម៉ែត្រ
-បំពង់បង្ហូរទឹកចេញត្រូវដាក់នៅកន្លែងដែលទាបជាងគេនៃបាតអាង -ឯបំពង់បង្ហូរទឹកចុឡត្រូវដាក់ខ្ពស់ជាងមាត់អាងបន្តិច និងដាក់ត្រង់កន្លែងដែលមានបាតខ្ពស់ជាងគេ
-ដំបូលរោងចិញ្ចឹមកង្កែបគួរធ្វើប្រមាណ ២ម៉ែត្រ ដោយប្រើស្បៃម្លប់ ឬស្បៃកាត់បន្ថយពន្លឺ។
២.បច្ចេកទេសចិញ្ចឹម
-គួរដាក់ចីញ្ចឹម ៨០ ទៅ ១០០ក្បាល ក្នុងផ្ទៃបាតអាង១ម៉ែត្រការ៉េ
-ចាប់កូនកង្កែបណាដេលធំទៅដាក់ចិញ្ចឹមក្នុងអាងផ្សេង ដើម្បីកាត់បន្ថយការស៊ីគ្នា
-ប្តូរទឹករៀងរាល់មុនឱ្យចំណី គឺនៅពេលព្រឹក និងល្ងាច។
៣.ប្រភេទចំណី
-ចំណីស្រស់៖ ត្រីល្អិតគ្រប់ប្រភេទ សាច់គ្រំ សាច់ខ្យង កូនក្តាម សត្វល្អិត ជន្លេន កាកសំណល់កែច្នៃមាន់ ទា…
-ចំណីផ្សំ៖ ផ្សំបញ្ចូលគ្នានូវសមាសធាតុច្រើនមុខដូចជា ម្សៅត្រី ឬត្រីល្អិតៗ សណ្តែកសៀង កន្ទក់ ពោតក្រហម អំបិល…។ អាចជាចំណីគ្រាប់ស្រាប់ ឬចំណីស្ងោរ។
៤.ការទទួលផល
-២ខែកន្លះ ទៅ ៣ខែ យ៉ាងយូរអាចទទួលផលបាន។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត