ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

សញ្ញាទាំង ៤ ដែលបង្ហាញថារាងកាយរបស់អ្នកផ្ទុកជាតិពុលលើសកម្រិត ត្រូវការបន្សាបជាបន្ទាន់

19-Sep-2018 05:03 PM

រូបភាព


ដោយ: Uddam

នៅពេលអ្នកមិនបានសម្អាតជាតិពុលចេញពីរាងកាយទេ វានឹងប្រមូលផ្តុំបន្តិចម្តងៗ ដែលបង្កទៅជាបញ្ហាធ្ងន់ធ្ងរដល់សុខភាព។ ដូច្នេះ ដើម្បីជៀសផុតពីហានិភ័យផ្សេងៗ អ្នកគួរតែស្វែងយល់ពីរោគសញ្ញា និងវិធីបន្សាបជាតិពុល ដូចខាងក្រោម៖
១.ប្រព័ន្ធភាពស៊ាំចុះខ្សោយ
ប្រព័ន្ធភាពស៊ាំចុះទន់ខ្សោយ គឺសញ្ញាដំបូងដែលបង្ហាញពីជាតិពុលកើនឡើងនៅក្នុងរាងកាយលើសលប់។ មូលហេតុដែលបណ្តោលឲ្យរាងកាយមានជាតិពុលច្រើនពេក គឺការបរិភោគអាហារ ឬភេសជ្ជ:សម្បូរជាតិគីមី ហើយសូម្បីតែការរស់នៅក្នុងបរិភាគពោរពេញទៅដោយផ្សែងពុលក៏ដូចគ្នាដែរ។

២.ប្រតិកម្មខ្លាំងចំពោះក្លិន
វាជាសញ្ញាមួយដែលប្រាប់ថា រាងកាយត្រូវបានផ្ទុកទៅដោយជាតិពុលលើសកម្រិត ដែលធ្វើឲ្យច្រមុះមានប្រតិកម្មខ្លាំងចំពោះទឹកអប់ ផ្សែង ហើយមានអាការឈឺក្បាល និងចង្អោរជាដើម។ ក្នុងករណីបែបនេះ អ្នកត្រូវទទួលទានតែបៃតងឲ្យបានទៀងទាត់ ដើម្បីកម្ចាត់ជាតិពុល និងស្តារមុខងារនៃ ថ្លើម ឲ្យមានភាពល្អប្រសើរឡើងវិញ។

៣.ផ្ទៃអណ្តោតមានពណ៌លឿង ឬ ស
ប្រសិនបើនៅលើផ្ទៃអណ្តោតរបស់អ្នកមានពណ៌លឿង ឬពណ៌ស បាននៅថា ប្រព័ន្ធរំលាយអាហាររបស់អ្នកកំពុងតែប្រយុទ្ធប្រឆាំងជាមួយនឹងជាតិពុល ដែលលើសនៅក្នុងរាងកាយហើយ។ ដូច្នេះ នៅពេលដែលអ្នកសង្កេតឃើញអណ្តោត មានការប្រែប្រួលគួរតែប្រញាប់រកវិធីដោះស្រាយភ្លាម។

៤.ទល់លាមកញឹកញាប់
បញ្ហាទល់លាមកញឹកញាប់ ក៏ជារោគសញ្ញាមួយនៃជាតិពុលក្នុងរាងកាយលើសកម្រិតផងដែរ។ ហេតុនេះ អ្នកគួរតែទម្លាប់ផឹកទឹកឲ្យគ្រប់គ្រាន់ ញ៉ាំបន្លែឲ្យបានច្រើន ញ៉ាំចេក និងព្យាយាមធ្វើលំហាត់ប្រាណ… ដើម្បីបណ្តេញជាតិពុលចេញពីរាងកាយ។ ការធ្វើលំហាត់ប្រាណ និងបន្ទោរបង់ បានទៀងទាត់ជាតិពុលមិនអាចស្រូបចូលទៅក្នុងឈាមបាននោះទេ ហើយជាតិពុលក៏ត្រូវបញ្ចេញពីរាងកាយបានច្រើនដែរ។

ខាងក្រោមនេះ ជាអាហារដែលមានប្រសិទ្ធភាពជួយបន្សាបជាតិពុលចេញពីរាងកាយបាន៖
-អង្ករសំរូប ខាត់ណាត់ផ្កាពណ៌ខៀរ សារ៉ាយ ផ្លែប៉ោមពណ៌ខៀវ សុទ្ធតែជាអាហារដែលមានសមត្ថភាពបន្សាបជាតិពុលខ្លាំងបំផុត

-ផឹកទឹកឲ្យយ៉ាងហោចណាស់ ២លីត្រក្នុងមួយថ្ងៃ

-ទទួលទានថ្នាំគ្រាប់វីទាមីន C ដើម្បីជួយជំរុញឲ្យរាងកាយកម្ចាត់ជាតិពុល ជាពិសេសកុំភ្លេច ធ្វើលំហាត់មួយថ្ងៃឲ្យបាន ១ម៉ោង ដើម្បីបញ្ចេញជាតិពុលតាមរយ:ញើស និងធ្វើឲ្យឈាមរត់បានល្អ។

អាហារល្អៗទាំងបីពេលដែលអ្នកគួរពិចារណាទទួលទាន៖
-អាហារពេលព្រឹករួមមាន៖ ទឹកក្ដៅអ៊ុនៗ២៥០មល ស្រូវសាលី ផ្លែប្លូបឺរី តែបៃតង និងទឹកដោះគោជូរ២០០មល

-អាហារពេលថ្ងៃត្រង់៖ ទឹកធម្មតា សាច់មាន់អាំង២០០ក្រាម ប៉េងប៉ោះ បន្លែពណ៌បែតង ផ្លែចេក១ផ្លែ និង ក្រូចឆ្មារមួយចំណិត

-អាហារសម្រន់៖ ទឹក២៥០មល ផ្លែប៉ម១ផ្លែ គ្រាប់ល្ពៅ ទំពាំងបាយជូរ និង ទឹកដោះគោជូរ១៨០មល

-អាហារពេលល្ងាច៖ មើមឆៃថាវ ត្រសក់ ការ៉ុត ផ្លែប៉ម១ផ្លែ ផ្លែចេក១ផ្លែ និងទឹកក្រូចឆ្មា ឬ ទឹកតែសម្រាប់ការទទួលបានលទ្ធផលល្អគួរតែអនុវត្តជារៀងរាល់ថ្ងៃចុងសប្ដាហ៍ ឬ១០ថ្ងៃក្នុងមួយឆ្នាំ។ជាមូយគ្នានេះគួរតែធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ដែលមានដូចជា ការរត់ ការហែលទឹក និងការដើរជាដើម។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត