វិជ្ជាមេផ្ទះ
រូបភាព
 
                                    
                                របៀបធ្វើ ពោះវៀនតាន់បំពង ងាយៗឈ្ងុយឆ្ងាញ់ +គ្រឿងផ្សំ៖- ពោះវៀនតាន់ ៥ខាំ (ជ្រូក)- ខ្ទឹមសចិញ្រ្ចាំ ១ចានចង្កឹះ- ប្រេងខ្យង ១ស្លាបព្រាបាយកន្លះ- ទឹកត្រី ១ស្លាបព្រាបាយកន្លះ- ស្ករ ១ស្លាបព្រាកាហ្វេ- ម្រេចម៉ត់ ២ស្លាបព្រាកាហ្វេ- ម្សៅបំពង ២ស្លាបព្រាបាយ
+គ្រឿងផ្សំ៖- ពោះវៀនតាន់ ៥ខាំ (ជ្រូក)- ខ្ទឹមសចិញ្រ្ចាំ ១ចានចង្កឹះ- ប្រេងខ្យង ១ស្លាបព្រាបាយកន្លះ- ទឹកត្រី ១ស្លាបព្រាបាយកន្លះ- ស្ករ ១ស្លាបព្រាកាហ្វេ- ម្រេចម៉ត់ ២ស្លាបព្រាកាហ្វេ- ម្សៅបំពង ២ស្លាបព្រាបាយ
– អំបិល ១ស្លាបព្រាបាយ (សម្រាប់លាងពោះវៀន)- ប្រេងឆា (សម្រាប់បំពង)- ជីវ៉ាន់ស៊ុយ២ដើម

 +របៀបធ្វើ៖
+របៀបធ្វើ៖
– លាងសម្អាតពោះវៀនជាមួយនឹងអំបិលអោយស្អាត ២ទៅ៣ដង សឹមលាងទឹកអោយស្អាត។ – ដាំទឹកអោយពុះ ដាក់អំបិលបន្តិច ដាក់ពោះវៀនស្ងោរប្រហែល ៣០ ទៅ ៤៥នាទី រួចស្រង់ទុកអោយត្រជាក់ រួចហាន់ជាដុំៗវែងល្មម តាមការចូលចិត្ត។
– ដាំទឹកអោយពុះ ដាក់អំបិលបន្តិច ដាក់ពោះវៀនស្ងោរប្រហែល ៣០ ទៅ ៤៥នាទី រួចស្រង់ទុកអោយត្រជាក់ រួចហាន់ជាដុំៗវែងល្មម តាមការចូលចិត្ត។
– យកចានមួយលាយគ្រឿងផ្សំដូចជា ស្ករ ប្រេងខ្យង ទឹកត្រី ខ្ទឹមចិញ្រ្ចាំ ម្រេច និងពោះវៀនច្របល់ចូលគ្នាអោយសព្វល្អ ផ្អប់ទុក ១៥នាទី។
– ដាំប្រេងឆាអោយក្តៅខ្លាំង សឹមដាក់ម្សៅបំពងចូរក្នុងចានពោះវៀនច្របល់អោយសព្វម្តងទៀត សឹមដាក់ពោះវៀនបំពងអោយប្រែព៌ណក្រហមល្អ (ពេលខ្ទឹមប្រែព៌ណក្រហម ស្រង់វាទុកមុន) សឹមប្រែទៅម្ខាងទៀត រួចបំពងអោយប្រែព៌ណក្រហមល្អទៀត សឹមស្រង់ចេញទុកអោយ ស្រក់ខ្លាញ់ ញុំាំជាមួយទឹកជ្រលក់ដែលអ្នកចូលចិត្តជាការស្រេច៕





 សម្រួលអត្ថបទដោយ៖ខ្ទឹមស
សម្រួលអត្ថបទដោយ៖ខ្ទឹមស



 
                         
                         
                         
                                 
                                 
                                 
                                 
                                 
                                