ឯកសារកសិកម្ម
រូបភាព
ដោយ: Uddam
ដើមម្នាស់អាចចាក់ថ្មស្អុយបានលុះត្រាតែវា មានដើមធំ ល្អដែលមានស្លឹក លើសពី ២០ឡើងទៅ។ វិធីជំរុញផ្ការបស់វាគឺ៖ យកថ្មស្អុយលេខ១ចំនួន ៣ខាំលាយជាមួយ ទឹក ១ធុងចំណុះ ២០លីត្រ រួចយកទឹកល្បាយនេះចាក់ចូល ក្នុងបណ្ដូលដើមម្នាស់ទាល់តែពេញ។ ជាធម្មតា ល្បាយទឹកថ្មស្អុយ២០លីត្រ អាចចាក់បាន៣រង ប្រវែង២០ម៉ែត្រ។ ក្រោយចាក់ ថ្មស្អុយរយៈពេល ៤ខែ ២០ថ្ងៃ ទើបម្នាស់ទុំអាចកាច់យកលក់បាន។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត