ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

អាហារដែលអ្នកជំងឺក្រិមថ្លើម គួរជៀសវាងឲ្យឆ្ងាយ

28-Sep-2018 05:31 PM

រូបភាព


ដោយ: Uddam

ថ្លើម គឺជាសរីរាង្គដ៏មានសារៈសំខាន់បំផុតក្នុងការបំលែងថាមពលពីអាហារ សម្រាប់ចែកចាយទៅជាសរីរាង្គផ្សេងៗ។ ប៉ុន្តែ សរីរាង្គថ្លើម ក៏ងាយនឹងទទួលរងនូវផលប៉ះពាល់ដូចគ្នាដែរ ប្រសិនបើអ្នកទទួលទានរបបអាហារមិនបានត្រឹមត្រូវ។ ជាពិសេសអ្នកដែលមានជំងឺក្រិនថ្លើម មិនអាចទទួលទានអាហារតាមតែអំពើចិត្តបាននោះទេ ព្រោះវាបង្កឲ្យថ្លើមខូចខាតកាន់តែខ្លាំងឡើង។

ខាងក្រោមនេះ គឺជារបបអាហារមួយចំនួន ដែលអ្នកជំងឺក្រិនថ្លើម គួរតែជៀសវាង៖

១.អំបិល
អំបិលមានផ្ទុកសារធាតុដូដ្យូម ដែលធ្វើឲ្យថ្លើមមិនអាចកម្ចាត់អស់ទាំងស្រុងបានទេ ហេតុនេះហើយថ្លើមច្បាស់ជាមានគ្រោះថ្នាក់។ របបអាហារដែលមានផ្ទុកសូដ្យូមខ្ពស់ ក៏អាចបណ្តោលឲ្យរាងកាយហើម និងលើសជាតិទឹកផងដែរ។
ការទទួលទានអាហារមានផ្ទុកសូដ្យូមតិច គឺចាំបាច់បំផុតដើម្បីការពារការខូចខាតនៃសរីរាង្គថ្លើម និងការពារការរលាកខណៈដែលវាក៏អាចជួយការពារជំងឺក្រិនថ្លើមផងដែរ។

២.ស្ករ
គ្រប់ប្រភេទអាហារដែលមានផ្ទុកជាតិស្ករច្រើន អ្នកជំងឺក្រិនថ្លើមគួរតែជៀសវាងទាំងអស់ មិនថា ស្ករគ្រាប់ ឬការ៉េមនោះទេ។ ព្រោះអាហារទាំងនេះអាចធ្វើឲ្យមុខងារនៃថ្លើមកាន់តែចុះទន់ខ្សោយ ហើយបង្កការខូចខាតទាំងស្រុងតែម្តង។

៣.គ្រឿងស្រវឹង
គ្រឿងស្រវឹង គឺជាសត្រូវដ៏ធំបំផុតរបស់ថ្លើម ប្រសិនបើអ្នកញៀននឹងវាយូរអង្វែង អ្នកអាចប្រឈមនឹងជំងឺក្រិនថ្លើម។ ដូច្នេះប្រសិនបើអ្នក អាចធ្វើការកំណត់ ឬជៀសវាងគ្រឿងស្រវឹង បាន នឹងមុខងារនៃថ្លើម នឹងមានភាពល្អប្រសើរឡើងវិញ។