ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

សញ្ញានៅលើភ្នែក ត្រចៀក និងម្រាមដៃ អាចដឹងថាអ្នកមានជំងឺបេះដូង

01-Oct-2018 11:37 AM

រូបភាព


ដោយ: Uddam

គ្រាន់តែសង្កេតមើលសញ្ញានៅលើភ្នែក ត្រចៀក និងម្រាមដៃ អាចដឹងថាអ្នកមានជំងឺបេះដូង

១.ស្នាមជ្រួញនៅលើត្រចៀក
ការស្រាវជ្រាវជាង ៤០លើក បានបង្ហាញថា ស្នាមជ្រួញដែលកើតមានឡើងនៅលើត្រចៀក គឺមានទំនាក់ទំនងជាមួយនឹងជំងឺសរសៃឈាមបេះដូង ហើយការសិក្សាថ្មីៗនេះក្រុមអ្នកស្រាវជ្រាវក៏រកឃើញលទ្ធផលបែបនេះដែរ។ ដូច្នេះ អ្នកត្រូវប្រុប្រយ័ត្នចំពោះរោគសញ្ញាមួយនេះ ព្រោះជំងឺនេះអាចធ្វើឲ្យលំហូរឈាមទៅកាន់បេះដូង ត្រូវកកស្ទះ ហើយអ្នកអាចប្រឈមនឹងបញ្ហាគាំងបេះដូងស្លាប់គ្រប់ពេល។

២.ក្រចកប្រែជាក្រាស់ ហើយកោងរលោង
បាតុភូតបែបនេះ ត្រូវបានគេកត់សម្គាល់ថា បេះដូង កំពុងតែមានសុខភាពមិនល្អ ព្រោះម្រាមដៃមិនបានទទួលការផ្គត់ផ្គងឈាមគ្របប់គ្រាន់ ដែលបណ្តោលឲ្យវាប្រែរូបរាងខុសធម្មតា។ រោគសញ្ញាមួយនេះអាចកើតមានឡើងនៅលើដៃទាំងសងខាង ហើយមិនបណ្តោលឲ្យមានការឈឺចាប់នោះទេ។ ប៉ុន្តែប្រសិនបើសង្កេតឃើញរោគសញ្ញាបែបនេះ កុំទុកយូរអ្នកត្រូវប្រញាប់ទៅជួបគ្រូពេទ្យភ្លាម។

៣.ខ្លាញ់អណ្តែតជុំវិញកែវភ្នែក
ជាតិខ្លាញ់ពណ៌ប្រផេះដែលលេចឡើងជុំវិញកែវភ្នែក គឺជាសញ្ញាមួយទៀតនៃជំងឺបេះដូង។ ស្ថានភាពនេះមិនប៉ះពាល់ដល់ចក្ខុវិស័យរបស់អ្នកនោះទេ ហើយប្រហែលជា ៤៥ភាគរយកើតមានចំពោះមនុស្សអាយុលើស ៤០ឆ្នាំ និង ៧០ភាគរយ ចំពោះមនុស្សមានអាយុលើស ៦០ឆ្នាំ។ អ្នកជំនាញបានអះអាងថា វត្តមាននៃអាស៊ីតខ្លាញ់ទាំងនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងកត្តាហានិភ័យមួយចំនួននៃជំងឺសរសៃឈាមបេះដូង។

ក្នុងករណីដែលអ្នកសង្កេតឃើញរោគសញ្ញាមួយចំនួនដូចដែលបានបង្ហាញពីខាងលើនេះ សូមប្រញាប់ទៅជួបគ្រូពេទ្យដើម្បីរកវិធីដោះស្រាយជាបន្ទាន់៕