ចំណេះដឹងទូទៅ
ចំណុចគួរតែដឹង ពេលមានផ្គររន្ទះ ទោះនៅក្នុងផ្ទះ ក៏គ្មានសុវត្ថិភាពដែរបើមិនចេះវិធីការពារ
រូបភាព
ដើម្បីការពារសុវត្ថិភាពអស់លោកអ្នកពីផ្គររន្ទះ៖
១.បិទបង្អួចផ្ទះឱ្យជិត៖ ការបិទបង្អួចមិនត្រឹមតែជួយការពារ មិនឱ្យភ្លៀងសាចចូលប៉ុណ្ណោះទេ តែវាក៏ជារបាំងការពាររន្ទះបានមួយកម្រិតដែរ។
២.ហាមជ្រកភ្លៀងនៅក្រោមដើមឈើ៖ នៅពេលដែលមានព្យុះរន្ទះ ហាមដាច់ខាតកុំរត់ទៅជ្រកនៅក្រោមដើមឈើណាមួយឱ្យសោះ ទោះនៅបរិវេណផ្ទះក៏ដោយ ព្រោះថាពេលខ្លះរន្ទះអាចនឹងបាញ់ដើមឈើទាំងនោះបានដោយស្មានមិនដល់ ដូច្នេះវាគ្មានសុវត្តិភាពទេសម្រាប់អ្នក។
៣. ជៀសវាងការប្រើទូរស័ព្ទគ្រប់ប្រភេទ៖ ការប្រើប្រាស់ទូរស័ព្ទដៃលេងហ្គេម ឬលេងអ៊ីនធឺណិត ខណៈពេលដែលមេឃកំពុងតែធ្លាក់ភ្លៀង មានផ្គរ រន្ទះ មិនមែនជារឿងល្អឡើយដែលអ្នកគួរធ្វើ។
៤.បិទឧបករណ៍អគ្គិសនីគ្រប់ប្រភេទ៖ បើអ្នកមិនបិទវា ហាក់បីដូចជាបង្កភាពងាយស្រួលឱ្យចរន្តអគ្គីសនីទាំងក្នុង និងក្រៅ (រន្ទះ) មានការរត់ឆ្លងកាត់គ្នាបានយ៉ាងល្អ។ ពេលនោះផ្ទះលោកអ្នកងាយនឹងរងគ្រោះថ្នាក់ ជាយថាហេតុខ្លាំងណាស់។
៥.កុំនៅក្បែរឧបករណ៍អគ្គីសនី៖ ពេលដែលមេឃភ្លៀងមានផ្គររន្ទះខ្លាំង អ្នកគួរតែធ្វើការស្នាក់នៅឱ្យឆ្ងាយពីឧបករណ៍ដែលមានចរន្តអគ្គីសនីទាំងអស់ដូចជាៈ ទូរស័ព្ទ កុំព្យូទ័រ វិទ្យុ ទូរទ្សសន៍ ប្រីភ្លើង ឬខ្សែភ្លើង និងឧបករណ៍ផ្សេងៗទៀតជាច្រើន។
៦.នៅឱ្យឆ្ងាយពីវត្ថុដែលធ្វើឡើងពីដែក៖ អ្នកគួរតែកុំប៉ះពាល់ ឬនៅជិតវត្ថុទាំងនោះឱ្យសោះ ព្រោះថាវាអាចបង្កជាគ្រោះថ្នាក់ដល់អ្នកបានគ្រប់ពេលវេលា។
៧.ដោះគ្រឿងអលង្ការដែលធ្វើពីលោហៈធាតុចេញពីខ្លួនឱ្យអស់៖ អ្នកអាចនឹងនឹកស្មានមិនដល់ តែវាគឺជារឿងមួយដែលគួរតែប្រុងប្រយ័ត្នឱ្យបានល្អ។
៨. ត្រៀមរៀបចំភ្លើងបំភ្លឺនៅក្នុងផ្ទះឱ្យបានត្រឹមត្រូវ៖ អ្នកអាចនាំយកពន្លឺភ្លើងពិល ឬពន្លឺភ្លើងទៀនមកប្រើប្រាស់ជំនួសពន្លឹភ្លើង
អំពូលបាន។អត្ថបទ៖ ខ្មែរឡូត