ចំណេះដឹងទូទៅ
រូបភាព
មូលហេតុកើតអាចម៍រុយ៖ អាចម៍រុយកើតឡើងដោយមកពីស្បែកមានលក្ខណៈស្ងួតខ្លាំង រហូតងាប់កោសិកាស្បែក ជួនកើតលើស្បែកខ្វះជាតិទឹក។ ស្បែកស្ងួតបណ្ដាលមកពីស្បែកខ្វះជាតិទឹក ទើបបណ្ដាលឱ្យកោសិកាគ្មានសុខភាពល្អ។ នៅពេលដែលជាតិទឹកមិនបានបំពេញនូវការទ្រ ទ្រង់ស្បែកឱ្យបានគ្រប់គ្រាន់ ធ្វើឱ្យស្បែកកើតអាចម៍រុយ។
ស្បែកងាប់កោសិកាមានន័យថាស្បែកមានសភាពស្ងួតខ្លាំង រហូតដល់គ្មាន អុកស៊ីសែនសម្រាប់ចិញ្ចឹមស្បែក។ ក្នុងដំណាក់កាលនេះ ស្បែកងាយទទួលរងនូវជម្ងឺគ្រប់បែបយ៉ាង។ ចំណុចខ្មៅ ឬអាចម៍រុយកើត មានមុនគេនៅលើស្បែក ជាបន្ដមកទៀតស្បែកមុខប្រែជាស្រអាប់បន្ដិចម្ដងៗ មានមុនខ្សាច់ ស្នាមជ្រីវជ្រួញ ហើយមានរបកនៅស្បែក ទៀតផង។
តើមានកត្តាអ្វីខ្លះ ដែលបង្កឲ្យមានអាចម៍រុយ? កត្តាទាំងនោះគឺការផ្លាស់ប្តូរអ័រម៉ូននៅក្នុងរាងកាយ ភាពតានតឹង ជាតិកាហ្វេអ៊ីន និងសុរា។
-ការជក់បារី អាហារ (ផ្អែម ចៀន និងអាហារដែលផ្ទុកដោយកាបូអ៊ីដ្រាតច្រើន) ញើស ការទទួលទានដំណេកជាមួយនឹងការលាបម្សៅ ឬក្រេមដែលមិនត្រូវនឹងស្បែកជាដើម។
រូបមន្តពិសេសជួយកាត់បន្ថយស្នាមអាចម៍រុយ
គ្រឿងផ្សំ៖ ផ្លែល្ហុង ក្រូចឆ្មារ និងពងមាន់
វិធីធ្វើ៖
-លាយចូលគ្នាលាបមុខទុករយៈពេល 20នាទី
-លាងសម្អាតមុខចេញ។
សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត