ចំណេះដឹងទូទៅ
រូបភាព
ខ្ញីមិនត្រឹមតែយកមកប្រកបអាហារប៉ុណ្ណោះទេ តែខ្ញីចាត់ទុកជាស្តេចឱសថធម្មជាតិ ពង្រឹងដល់អាយុកាលមនុស្ស ជួយឲ្យនៅក្មេងវ័យ និងជួយព្យាបាលជំងឺជាច្រើនអនេក ប្រកបដោយសារធាតុប្រឆាំងរ៉ាឌីកាល់សេរី ទប់ស្កាត់ជំងឺ មហារីក ភាពចាស់ជរា លាងជំរះនូវសារធាតុគីមី ដែលចូលក្នុងរាងកាយយើង។
ជួយបញ្ចុះសារធាតុខ្លាញ់ក្នុងឈាម ជួយដល់អ្នកជំងឺឡើងឈាម បំប៉នបេះដូង ជួយឲ្យសម្រាន្តលក់ កែផ្តាសាយ ក្អកស្លេស្ម អ្នកជំងឺដែលចាញ់ថ្នាំសណ្តំ ក្រោយពេលវះកាត់ កែខ្យល់ចាប់ វិលមុខ ក្អួតចង្អោរ ចុកពោះ ហើមពោះ ចុកពេលមានរដូវ ពុល យាន យន្ត ទូកកប៉ាល់ ( យកខ្ញីស្រស់បុកយកទឹក ពិសា ១ ស្លាបព្រាបាយ ដោយមិនពិសារទឹក តាមក្រោយទេ )។
*រូបមន្តបំបាត់ការជ្រុះសក់ រមាស់ស្បែកក្បាល
-បុកខ្ញី ចាស់ឲ្យហ្មត់ យកទៅបំពោកសក់ក្បាល ទុកចោល ១៥ ទៅ ៣០ នាទី រួចលាងទឹកចេញ ។
*រូបមន្តបំប៉នភ្នែក ភ្នែកស្អិត បំបាត់ក្លិនមាត់ ក្លិនក្លៀក
-បុកខ្ញី យកទឹកមកលាប
បច្ចុប្បន្ន មានផលិតផលរក្សាសម្រស់ជាច្រើន ដែលផលិតពីខ្ញី ព្រោះខ្ញីធ្វើឲ្យស្បែកភ្លឺថ្លា ដោយកោសយកសាច់ខ្ញី ស្រស់មកដុសខាត់ស្បែកជាប្រចាំ ។ល។
*រូបមន្តធ្វើភេសជ្ជៈខ្ញីទី១ ដើម្បីឈ្នះជំងឺនានា ស្បែកស្អាត និងនៅក្មេងជាងវ័យ
– ខ្ញីស្រស់ ១គីឡូ
– ស្ករស ឬទឹកឃ្មុំតាមចំណូល
– ទឹក ៣ លីត្រ
វិធីធ្វើ៖
-ដំខ្ញីឲ្យទក់ ដាក់ក្នុងឆ្នាំងចាក់ទឹកចូល រួចដាំឲ្យពុះ បន្ថយភ្លើងរំងាស់ ២០នាទី រហូតខ្ញីចេញជាតិអស់
-ច្រោះយកកាកខ្ញីចេញ ដាក់ស្ករ ឬទឹកឃ្មុំចូលតាមចំណូល។ អាចពិសារក្តៅៗ ឬទុកឲ្យត្រជាក់ ដាក់ទឹកកកក៏បាន
*រូបមន្តធ្វើភេសជ្ជៈខ្ញីទី២ សម្រាប់ក្អក រមាស់ក ស្លេស្ម ផ្តាសាយ ឈឺក្បាល
វិធីធ្វើ៖
-យកទឹកក្រូចកូកា ១កំប៉ុង ដំខ្ញីចាស់ ១ដុំ ដាក់ចូល រួចយកទៅដាំឲ្យពុះចាក់ដាក់កែវ ឬពែង
-រួចច្របាច់ក្រូចឆ្មារ ១ផ្លែ ឬ ១ ចំហៀង ដាក់ចូលជាការស្រេច។ ពិសារក្តៅៗ ១ដង ២ និង បានធូរស្រាល៕
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទៈ អ៊ាង សុផល្លែត