ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
វិជ្ជាមេផ្ទះ

វិធីធ្វើស៊ុតបំពងទឹកត្រីអម្ពិលទុំ ញ៉ាំជក់មាត់!!

04-Dec-2018 04:42 PM

រូបភាព


ដោយ: Uddam

វិធីធ្វើស៊ុតបំពងទឹកត្រីអម្ពិលទុំ ញ៉ាំជក់មាត់+គ្រឿងផ្សំ៖– ស៊ុតទា ឬស៊ុតមាន់ស្ងោររួច៤គ្រាប់ (សម្រាប់ញ៉ាំគ្នាពីរនាក់)– ខ្ទឹមក្រហម ១០កំពឹស– ម្ទេសក្រៀម ៥គ្រាប់– ជីវ៉ាន់ស៊ុយ សម្រាប់លំអ– ប្រេងឆា ១កូនចាន– ស្ករត្នោត ៥ស្លាបព្រាបាយ– ទឹក ៥ស្លាបព្រាបាយ
– ទឹកអម្ពិលទុំ ៣ស្លាបព្រាបាយ– ទឹកត្រី ២ស្លាបព្រាបាយ+របៀបធ្វើ៖– យកខ្ទឹមក្រហមមកហាន់ស្ដើងៗ រួចចាក់ប្រេងក្នុងខ្ទះឲ្យក្ដៅ ដាក់បំពងខ្ទឹមក្រហមឲ្យក្រៀមបន្តិច ទុកដោយឡែក។– ដាក់ម្ទេសក្រៀមបំពងបន្តិច រួចទុកដោយឡែក រួចដាក់ស៊ុតបំពងឲ្យក្រៀមបន្តិច ទុកដោយឡែក។– ដាក់ខ្ទះថ្មី ដាក់ទឹកចូលឲ្យពុះ រួចដាក់ស្ករត្នោត ទឹកត្រី និងទឹកអម្ពិលទុំចូល កូរឲ្យសព្វ រួចចាក់ដាក់កូនចានមួយ។– យកស៊ុតបំពងមកពុះជាពីរចំណែក ដាក់រៀបក្នុងចាន ស្រូបទឹកជ្រលក់អម្ពិលទុំពីលើ រួចរោយខ្ទឹមក្រហមបំពង ម្ទេសក្រៀម និងស្លឹកជីវ៉ាន់ស៊ុយពីលើ ជាការស្រេច អ្នកនឹងមានស៊ុតបំពងទឹកត្រីអម្ពិលទុំឈ្ងុយឆ្ងាញ់មួយចាន៕សម្រួលអត្ថបទដោយ៖ខ្ទឹមស