ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

ដូងក្រអូបមានតម្រូវការខ្លាំង បងប្អូនសូមស្វែងយល់ពីដូងក្រអូប

06-Dec-2018 11:03 AM

រូបភាព


ដោយ: Uddam

សូមបងប្អូនចូលរួមស្វែងយល់ពីការដាំដូងក្រអូប ប្រសិនបើបងប្អូនមានបំណងចង់ដាំ៖

១-ការដាំដូងក្រអូបមានភាពងាយស្រួលបំផុត ងាយជាងកូនឈើដទៃ ការថែទាំចំណាយលុយតិចហើយមិនសូវហត់នឿយ ចំពោះប្រភេទដីល្អបំផុតដីតំបន់ក្បែរទន្លេ ស្ទឹង ព្រែក ជ្រោះ មិនរើសអាកាសធាតុឡើយ។

២-ទីផ្សារក្នុងស្រុកយើងធំទូលាយណាស់ព្រោះរាល់ថ្ងៃប្រជាជនខ្មែរដែលនិយមពិសារផ្លែដូងស្ទើរតែ90%ទៅហើយគឺពិសាររាល់ថ្ងៃតែម្ដងមិនតែប៉ុណ្ណោះអ្វីដែលសំខាន់បំផុតដូងដែលមានក្នុងស្រុកខ្មែរនាពេលបច្ចុប្បន្ននេះផ្គត់ផ្គង់តម្រូវការមិនគ្រប់ចំនួនឡើយ.

ក្នុងតំបន់ខ្លះដូចជាសៀមរាប ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង ក្រចេះ រតនគីរី ត្បូងឃ្មុំ នៅទទួលនាំដូងចូលពីប្រទេសជិតនៅឡើយ។ តម្លៃបោះដុំចន្លោះ២០០០ ទៅ២៥០០រៀល តម្លៃលក់រាយចន្លោះពី៣០០០ទៅ៤០០០រៀលក្នុងមួយផ្លែ បែងចែកតាមតំបន់ជិតឆ្ងាយ។

៣-ការដាំដូងក្រអូបផ្ទៃដីក្នុងមួយហិចតាអាចដាំបាន 270ដើមដូងក្រអូបជាប្រភេទដូងតឿ ដាំរយៈពេល៣ឆ្នាំបានផល ការប្រមូលផលបានជារៀងរាល់១ខែម្ដង ក្នុង១ដើមទទួលបាន៤០ផ្លែយ៉ាងតិចបំផុត ដូច្នេះ ក្នុងមួយខែដី១ហិចតាលក់បានកំរៃ
270ដើម x 40ផ្លែ x 2000រៀល = 21,600,000រៀលក្នុងមួយឆ្នាំដី១ហិចតាលក់បានកំរៃ21,600,000រៀល x 12ខែ = 259,200,000រៀល= 64,800$

សូមបញ្ជាក់ថាការជ្រើសរើសពូជជាកត្តាដំបូងគេបំផុតសម្រាប់ការដាំដុះ កុំឱ្យខាតបង់ប្រាក់និងពេលវេលាដោយឥតប្រយោជន៏ សូមអរគុណ!

សម្រួលអត្ថបទ៖ កូនផ្កាម្លិះ