គ្មាន
រូបភាព
ដំណឹងល្អសម្រាប់អ្នកដែលមានសក់ស្កូវមុនវ័យ
រូបមន្តធ្វើឱសថពីធម្មជាតិជ្រលក់សក់កុំឱ្យស្កូវមុនវ័យ
សូមចែកចំណេះដឹងមួយណាមិនហាម ហើយក៏មិនហួងហែងដែរណាអាចសាកល្បងមើលបាន
#រូបមន្តទី១
*គ្រឿងផ្សំមាន៖
១-វល្លិ៍បណ្តូលពេជ្រស្រស់ៗ ១០០-២០០ ក្រាម។
២-ទឹកលាងអង្ករ (ទឹកអង្ករ) ១ ចានចង្កឹះ។
*វិធីធ្វើ៖ ហាន់វល្លិ៍បណ្តូលពេជ្រខ្លីៗ ប្រវែង ២-៣ ថ្នាំងដៃ រួចបុកឱ្យល្មមបែក
បន្ទាប់មកដាក់ក្នុងឆ្នាំងជាមួយទឹកលាងអង្ករ ស្ងោរឲ្យពុះ ១០០ អង្សាសេ។ រួចសំរឹត ឬត្រងយកទឹកដាក់ក្នុងដបដោយបិទគម្របឲ្យជិត។
*វិធីប្រើ៖ យកទឹក មកលាបសក់ក្បាលឱ្យជោគ ឈ្លីលើសក់ក្បាលឲ្យសព្វ រួចផ្អាប់ទុកលើក្បាលរយៈពេល ១៥ នាទី ទើបលាងជំរះចេញដោយទឹកស្អាតជាការស្រេច, ក្នុងមួយសប្តាហ៍ គួរធ្វើ ២-៤ ដង។
គុណប្រយោជន៍៖ វល្លិ៍បណ្ដូលពេជ្រឧត្តមដោយសារធាតុ (Alkaloid) ដូចជា (Boraprtoside)ដែលមានរសជាតិល្វីង មានគុណសម្បត្តិជួយបង្ការកុំឱ្យសក់ស្កូវលឿនជាងវ័យ និងជំនួយសរសៃសក់ឱ្យមានសុខភាពល្អរឹងមាំជាដើម។