ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

រូបមន្តធម្មជាតិកម្ចាត់ជំងឺដំបៅលើដំណាំក្រូច (Canker)

15-Dec-2018 02:05 PM

រូបភាព


ដោយ: Uddam

មិនចាំបាច់ចំណាយប្រាក់ទិញថ្នាំគីមី ក៏អាចជួយព្យាបាលក្រូចដែលមានបញ្ហាយ៉ាងមានប្រសិទ្ធភាពដែរ! ល្អទាំងដំណាំ និងសុខភាព

*ជំងឺដំបៅលើក្រូច (canker) ជាអ្វី? Canker ត្រូវបានបង្កឡើងដោយមេរោគ Xanthomonas axonopodis ។ ជំងឺនេះ បំផ្លិចបំផ្លាញដើមក្រូចឆ្មារយើងយ៉ាងងាយ។ វាបំផ្លាញស្ទើរគ្រប់ផ្នែកទាំងអស់នៃដើមក្រូចឆ្មារ តាំងពីដើម មែក ធាង និងស្លឹក។ ជំងឺនេះកើតឡើងភាគច្រើនលើដើមក្រូចឆ្មារ និងប្រភេទដើមក្រូចផ្សេងទៀត។

រោគសញ្ញារបស់ជំងឺនេះគឺមានលិចជារង្វង់ទឹកក្រូចស្លេកលឿងចាស់ ឬស្រាលង ហើយលូតលាស់ ក្លាយជាពណ៌ត្នោតខ្មៅងងឹតរដុបរដុប និងរឹង ហើយមានពណ៌លឿងនៅជុំវិញដុំនោះ។

វិធីកម្ចាត់ជំងឺដំបៅលើដំណាំក្រូច (Canker)

ធាតុផ្សំ៖កំបោរ (ម្លូ) ​និងទឹកធម្មតា ៥លីត្រ។

វិធីធ្វើ និងប្រើប្រាស់៖ កំបោរមួយស្លាបព្រាកាហ្វេ លាយទឹក៥លីត្រ។ រក្សាទុកមួយយប់អោយត្រជាក់ ច្រោះ ឬត្រងដោយក្រណាត់ស្បៃ ហើយយកទៅបាញ់លើដើមក្រូចអោយសព្វលើដើម និងស្លឹក និងបាញ់លើដីជុំវិញគល់ក្រូចផង។ បីថ្ងៃបាញ់ម្តង។

អត្ថបទដោយៈ អ៊ាង សុផល្លែត