ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

បច្ចេកទេសដាំត្រឡាចមួយគុម្ពបាន ១០០-១៦០ផ្លែ

17-Dec-2018 09:57 AM

រូបភាព


ដោយ: Uddam

បច្ចេកទេស​ដាំ​ត្រឡាច​មួយ​គុម្ព​បាន ១០០-១៦០ផ្លែ​។ សូមជួយចែករំលែកបន្តជាចំណេះដឹងដល់កសិករយើង។

* ការរៀបចំរណ្តៅសម្រាប់ដាំ៖ យើង​ត្រូវ​កាប់​រណ្តៅ​ទំហំ ៤០ សង់ទីម៉ែត្រ ៤ ជ្រុង​ក្នុង​ជម្រៅ​កន្លះ​ម៉ែត្រ។ ​បើ​យើង​ដាំ​នៅ​ខែប្រាំង​ត្រូវយក​កម្ទេចកម្ទី​សំរាម​ដុត​ដាក់​ក្នុង​រណ្តៅ តែបើ​នៅ​ខែវស្សា​ត្រូវ​បាច​កំបោ​រសក្នុង​រណ្តៅ​មុនពេល​ដាំ។

* ការរៀបចំគ្រាប់ពូជសម្រាប់ដាំ៖ គ្រាប់​ពូជ​មុនពេល​ដាក់​បណ្តុះ​យើង​ត្រូវ​យកទៅ​ហាលថ្ងៃ​ជាមុនសិន ដើម្បី​ជាការ​ដាស់​ដំណេក​វា។ បន្ទាប់មក​យកទៅ​ត្រាំ​ទឹក​មួយ​យប់​រួច​យកទៅ​កប់​ក្នុង​ដី​កន្លះ​ថ្ងៃ​ថែមទៀត រួចយកទៅបណ្តុះក្នុងកន្ទោងបណ្តុះកូនសិន ការធ្វើ​បែបនេះ​គ្រាប់​ត្រឡាច​នឹង​អាច​ឆាប់​ដុះ​គឺ​ក្នុង​ចន្លោះពេល​ពី ៨ ទៅ ១២ ថ្ងៃ​ប៉ុណ្ណោះ

– នៅពេល​វា​ដុះ​បាន​ស្លឹក​ពីរ ទើប​យើង​យក​វា​ទៅ​ដាំ​ក្នុង​រណ្តៅ​ដែល​យើង​បានរៀបចំ​នោះ​

– ក្រោយពី​ដាំ​រួច​យើង​ត្រូវអនុវត្ត​បី​ជំហាន៖ ជំហាន​ទី ១ ពេល​កូន​ត្រឡាច​ដុះ​លូតលាស់​បាន ៧ សន្លឹក យើង​ត្រូវ​ក្ដិចត្រួយ​វា​ម្តង ក្រោយមក​យើង​នឹង​បាន ទទួល​ទង​ថ្មី​ចំនួន​បី​បន្ថែមទៀត។

ជំហាន​ទី ២ ទង​ដែល​បែកចេញ​នោះ នៅពេល​វា​លូតលាស់​បាន ៧ ស្លឹក​យើង​បន្ត​អនុវត្ត​ដូច​ជំហាន​ទី ១ ទៀត ពេលនោះ​យើង​នឹង​បាន​ទង​ថ្មី​ចំនួន ៧ បន្ថែមទៀត។

ជំហាន​ទី ៣ យើង​នៅតែ​បន្ត​អនុវត្ត​ដូច​ជំហាន​ទី ១ និង ទី ២ ដដែល ហើយ​ពេលនោះ យើង​នឹង​បានទទួល​ទង​ថ្មី​ពី ៣០ ទៅ ៣៥ ទង។ ដូច្នេះ​វា​ជា​ដំណាក់​កាលដែល​យើង​ត្រូវ​បន្ថែម​ជីធម្មជាតិ ដើម្បី​ជួយ​ទ្រទ្រង់​ការលូតលាស់​របស់​វា។

ការដាក់​ជី​នេះ យើង​ត្រូវ​ដាក់នៅសងខាងចេញពី​រណ្តៅ​ត្រឡាច​ពី ៣០ ទៅ ៥០ សង់ទីម៉ែត្រ មានដូចជាជីកំប៉ស្ត៍ លាមកសត្វ និងកំទេចស្លឹកឈើ និងស្រោចទឹកជាប្រចាំ ធ្វើបែបនេះ​ត្រឡាច​លូតលាស​បានល្អ មាន​រយៈពេល​យូរ​រហូតដល់​ជាង ២ ខែ ហើយក៏​ជា​ដំណាក់​កាលដែល​ត្រឡាច​ចាស់​ទង និង ចាប់ផ្តើម​ចេញ​ផ្កា និងផ្លែ​ដែរ។​

-ក្រោយពីដាំបានរយះពេល៣០ទៅ៤៥ថ្ងៃ អាចប្រមូលផលបានហើយ។

អត្ថបទដកស្រង់៖ ប្រជាប្រិយ

បទពិសោធន៍របស់កសិករ លោក រស់ ម៉ៅ