ចំណេះដឹងទូទៅ
រូបភាព
មិនខ្វល់ថា ក្រពះអ្នកអត់អាហារនៅពេលព្រឹកក្រោយពីភ្ញាក់ពីគេង ឬនៅពេលណាផ្សេងឡើយ យកល្អគួរតែជ្រើសរើសញ៉ាំអាហារសម្រន់ដែលត្រឹមត្រូវផងបើសិនជាចង់ឱ្យមានសុខភាពល្អ។ ប៉ុន្តែអាហារខាងក្រោមនេះ គួរតែមិនមែនជាអាហារល្អបំផុតដែលអ្នកគួរញ៉ាំនៅពេលក្រពះ មិនទាន់មានចំណីឡើយ ។
ភេសជ្ជៈមានជាតិហ្គាស៖ ការញ៉ាំភេសជ្ជៈកំប៉ុង គឺជាមូលហេតុមួយ ដែលនាំឱ្យកើតជាជំងឺធាត់ ជ្រុលក្នុងសហរដ្ឋអាមេរិក ។ ប៉ុន្តែទោះបី ជាវាគ្មានជាតិស្ករក៏ដោយ ក៏វាមិនត្រូវ បានណែនាំឱ្យញ៉ាំពេលពោះទទេដែរ ។ ការញ៉ាំភេសជ្ជៈនេះមុនគេនៅពេល ព្រឹក អាចបន្ថយការផ្គត់ផ្គង់ឈាមទៅ ក្រពះ និងបំផ្លាញភ្នាស រំអិលរបស់វា ដែលជាហេតុនាំឱ្យការរំលាយអាហារ យូរ និងទល់លាមក ។
ផ្លែឈើជូរៗ៖ យកល្អគួរតែបន្ថែមជាតិស្ករទៅ ក្នុងផ្លែឈើជូរៗទៅ ព្រោះវាមានជាតិ អាស៊ីតខ្លាញ់ ហើយក៏អាច ផ្តល់ភាព លំបាកដល់ក្រពះបានដែរ ។ ជាតិអាស៊ីត ស៊ីទ្រិចគឺមានខ្ពស់ក្នុងក្រូចឆ្មារ ដែលអាច ធ្វើឱ្យឈឺចាប់ ឬឈឺពោះបែបរមួល និង ករណីខ្លះអាចទៅជាចង្អោរផងដែរ ។
ត្រសក់ ៖ ភាគច្រើនយើងមិនបានគិតទៅ លើការញ៉ាំបន្លែជារឿងដំបូងនៅពេល ព្រឹកទេ ប៉ុន្តែបើសិនជា អ្នកចង់ធ្វើអ៊ីចឹងមែន ចូរជ្រើសរើសបន្លែដែលត្រឹមត្រូវផង ។ បន្លែឆៅដូចជា ត្រសក់ គឺល្អ សម្រាប់សុខភាពទូទៅ ។ ប៉ុន្តែនៅពេល ញ៉ាំពោះទទេ វាអាចនឹងធ្វើឱ្យក្រហាយ ដើមទ្រូង ឈឺពោះ មិនមានផាសុកភាព ក្នុងខ្លួន និងផោមច្រើន ។
ផ្លែសារី៖ ការញ៉ាំផ្លែសារីមួយផ្លែពេល ឃ្លានអាចហាក់បីដូចជារឿងផ្តល់សុខ ភាពប៉ុន្តែវាមិនអាចបំពេញ តម្រូវការ ឃ្លានរបស់អ្នកបានឡើយ ។ ផ្លែសារីផ្ទុក ទៅដោយជាតិសរសៃ Crude ដែលអាច ធ្វើឱ្យរបួសដល់ភ្នាសរំអិលក្រពេះដែល គ្មានចំណីបាន ។
អាហារហឹរ ៖ ការញ៉ាំម្ទេស និងអាហារហឹរនៅពោះទទេ ប្រហែលជាធ្វើឱ្យរលាកដល់ក្រពះដែលអាចនាំឱ្យរមួល និងប្រតិកម្មអាស៊ីតបាន។ អាហារហឹរ គឺជាមេបញ្ហានាំឱ្យក្រពះមិនកិនអាហារ ។
ប៉េងប៉ោះ ៖ថ្វីបើប៉េងប៉ោះមានវីតាមីន C និងជីវជាតិខ្ពស់ក៏ដោយ តែវាក៏មាន អាស៊ីត Tannic ខ្ពស់ដែរក្នុងការបង្កើន អាស៊ីតក្នុងក្រពះ ដែលនាំឱ្យកើតជា ដំបៅក្រពះបាន ។ អ្នកអាចសន្សំវាទុក សម្រាប់ការញ៉ាំពេលល្ងាចវិញក៏បានដែរ៕
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត