ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
គ្មាន

របៀបធ្វើ ជើងជ្រូកបំពង!!

20-Dec-2018 04:21 PM

រូបភាព


ដោយ: Uddam

របៀបធ្វើ ជើងជ្រូកបំពង+គ្រឿងផ្សំ៖-ជើងជ្រូក ១ ប្រហែល ១គីឡូ ២ខាំ (ជើងមុខ)-ស្ករ ៣ស្លាបព្រាបាយ-អំបិលបន្តិច-ខ្ទឹមសចិញ្រ្ចាំ ២ស្លាបព្រាបាយ-ខ្ទឹមក្រហមចិញ្រ្ចាំ ១ស្លាបព្រាបាយ-ម្រេច ១ស្លាបព្រាកាហ្វេ-ប្រេងខ្យង ២ស្លាបព្រាបាយ
-ទឹកស៊ីអ៊ីវខាប់ ១ស្លាបព្រាកាហ្វេ-ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ-ប្រេងឆា+របៀបធ្វើ៖-ជើងជ្រូក លាងអោយស្អាត យកឆ្អឹងចេញ (កុំអោយដាច់សាច់ ទុកទាំងមួល) រួចប្រលាក់គ្រឿងផ្សំរសជាតិដូចជា ស្ករ ទឹកស៊ីអ៊ីវ អំបិល ខ្ទឹមស ខ្ទឹមក្រហម ម្រេច ប្រេងខ្យង និង ទឹកស៊ីអ៊ីវខាប់ អោយសព្វល្អ។
-ដាំទឹកអោយពុះយកជើងជ្រូកដែលប្រលាក់រួចដាក់ស្ងោរប្រហែលជា ២ម៉ោង រួចស្រង់ទុក។
ដាំប្រេងឆាអោយពុះ ដាក់ជើងជ្រូកបំពងអោយស្រួយប្រហែលជា ៥នាទី ដោយប្រើកំដៅខ្លាំង រួចញុាំជាមួយទឹកត្រីបុក ឬទឹកស៊ីអ៊ីវ ជាការស្រេច៕

សម្រួលអត្ថបទដោយ៖ខ្ទឹមស