ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

សូមកុំមើលរំលងទឹកបាយថាគ្មានប្រយោជន៍ បន្ទាប់ពីបានអានអត្ថបទនេះអ្នកច្បាស់ជាភ្ញាក់ផ្អើល!

21-Dec-2018 11:24 AM

រូបភាព


ដោយ: Uddam

ប្រជាជនចិនកាលពីសម័យមុន តែងព្យាបាលជាមួយនឹងទឹកបាយ ដើម្បីសុខភាពរាងកាយ និងសម្រស់ ព្រមទាំងថាមពលជាច្រើនផ្សេងទៀត។ តើអ្នកធ្លាប់បានដឹងពីមុនមកទេថា ឱសថបុរាណចិនមួយប្រភេទនេះ មានអត្ថប្រយោជន៍ចំពោះសុខភាពអ្វីខ្លះ?

Image may contain: one or more people, food and indoor

អត្ថប្រយោជន៍មានដូចខាងក្រោម ៖

– ផ្តល់អោយអ្នកនូវថាមពលរាងកាយ និងបង្កើនការប្រមូលផ្តុំនៃកាបូអ៊ីត្រាត
– ព្យាបាលបញ្ហាក្រពះអោយជាសះស្បើយ

No automatic alt text available.– ដើរតួក្នុងការការពារជំងឺមហារីក
– គ្រប់គ្រងសំពាធឈាម និងគ្រប់គ្រងសីតុណ្ហភាពក្នុងរាងកាយ។​

No automatic alt text available.អត្ថប្រយោជន៍ចំពោះសម្រស់
– លុបមុខជាមួយទឹកបាយ ធ្វើអោយស្បែកស្អាត
– ជំនួយដ៏ល្អសំរាប់ប៉ូវកំលាំង

Image may contain: indoor– ជួយប្រឆាំងនឹងបង្កើតរន្ធញើសធំលើមុខ
– កកសក់ជាមួយទឹកបាយនឹងផ្តល់អោយសក់របស់អ្នកភ្លឺរលោង និងមានសុខភាពល្អ។

Image may contain: 2 people, people smilingអ្នកប្រហែលជាធ្លាប់បានអានហើយថាទឹកអង្ករ (ទឹកលាងអង្ករ រឺទឹកដែលបានមកពីការត្រាំអង្ករ) ក៏អាចជួយបាន ប៉ុន្តែទឹកបាយមានគុណប្រយោជន៍ច្រើនជាង ហើយវិធីធ្វើវាមិនពិបាកទេ ព្រោះម្នាក់ៗសុទ្ធតែចេះដាំបាយ អ្នកគ្រាន់តែបន្ថែមទឹកអោយច្រើនជាងធម្មតា ហើយជំរិតវាយកទឹកទុកប្រើ។ អ្នកអាចញ៉ាំទឹកបាយក្ដៅឧណ្ហៗ រឺទុកអោយត្រជាក់ក៏បាន។ ប្រជាជនចិនអះអាងថាពិតជាអាចជួយបាន អ្នកគួរតែសាកល្បងជាមួយទឹកបាយ៕

Image may contain: one or more people

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត