ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

ចៀសវាងរឿងទាំងនេះបើមិនចង់ឱ្យមានជំងឺក្រិនថ្លើម

23-Dec-2018 12:46 PM

រូបភាព


ដោយ: Uddam

ចៀសវាងរឿងទាំងនេះបើមិនចង់ឱ្យមានជំងឺក្រិនថ្លើម ជំងឺក្រិនថ្លើមគឺជាស្ថានភាពជំងឺមួយប្រភេទដែលសាច់ថ្លើមរបស់អ្នកប្រែក្លាយទៅជាសន្លាក។ ថ្លើមគឺជាសរីរាង្គដ៏ធំជាងគេដែលមានទីតាំងស្ថិតនៅក្នុងពោះផ្នែកខាងស្តាំ។ ថ្លើមមានតួនាទីសំខាន់ៗជាច្រើនដូចជា ចំរោះសារជាតិពុលដែលមានគ្រោះថ្នាក់ចេញពីក្នុងខ្លួន លាងឈាម និងផលិតសារធាតុដែល ជំនួយដល់ការស្រូបយកសារធាតុចិញ្ចឹមសំខាន់ៗ។

ជំងឺក្រិនថ្លើមកើតឡើងដោយសារតែថើ្លមមានការខូចខាតជាលក្ខណៈរាំរៃ ។ ចំពោះជំងឺក្រិនថ្លើមដែលស្រាល មានន័យថាថ្លើមរបស់អ្នកអាចជួសជុលនូវភាពខូចខាតរបស់ខ្លួនបាន និងបន្តការងាររបស់វាបានដូចដើម ។ ប៉ុន្តែករណីធ្ងន់ធ្ងរវិញ ជាលិការរបស់ថ្លើមទៅជាសន្លាកកាន់តែខ្លាំង ហើយមិនអាចបន្តតួនាទីរបស់វាបានទៀតទេ ។

ប្រសិនបើអ្នកមានជំងឺក្រិនថ្លើម ត្រូវធ្វើការប្រុងប្រយត្ន័កុំអោយថ្លើមរបស់អ្នកមានការខូចខាត់តទៅទៀត ដោយធ្វើតាម៖មិនត្រូវផឹកស្រា៖ ក្នុងពេលថ្លើមរបស់អ្នកក្រិនដោយសារការផឹកស្រារាំរៃ ឬដោយជំងឺអ្វីផ្សេងទៀត អ្នកត្រូវតែផ្តាច់ការផឹកស្រា ។ ការផឹកស្រាអាចធ្វើអោយថ្លើមរបស់អ្នកខូចកាន់តែខ្លាំង ។

បរិភោគអាហារដែលមានជាតិសូដ្យូមតិច៖ ការបរិភោគអាហារដែលមានជាតិអំបិលច្រើន អាចធ្វើអោយរាងកាយរបស់អ្នកមានជាតិទឹកច្រើន ដែលវាជាហេតុធ្វើអោយហើមពោះ និងជើងកាន់តែខ្លាំងទៀត។ ការប្រើថ្នាំឬសឈើ តាមរដូវកាលគឺល្អជាងប្រើអំបិលឆ្ងាយណាស់។ ជ្រើសរើសយកអាហារដែលមានជាតិសូដ្យូមតិចគឺត្រឹមត្រូវចំពោះអ្នកហើយ។

មិនត្រូវអោយមានជំងឺឆ្លងទេ៖ ការក្រិនថ្លើមធ្វើអោយអ្នកមានការពិបាកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងណាស់។ អ្នកអាចធ្វើការការពារខ្លួនឯងបានតាមរយៈ មិនត្រូវជួបជាមួយអ្នកដែលមានជំងឺ និងត្រូវលៀងដៃអោយបានញឹកញាប់។ ចាក់វ៉ាក់សាំងការពារជំងឺរលាក់ថ្លើមប្រភេទ A និង B ផ្តាសាយធំ និងរលាកសួត ។

ប្រើប្រាស់ថ្នាំដែលគ្មានវេជ្ជបញ្ជដោយប្រុងប្រយត្ន័៖ ថ្លើមក្រិនធ្វើការច្រោះជាតិថ្នាំចេញពីក្នុងខ្លួនកាន់តែពិបាក ។ ហេតុនេះ អ្នកត្រូវតែសួរគ្រូពេទ្យសិនមុននឹងសំរេចចិត្តប្រើថ្នាំណាក៏ដោយ ពិសេសថ្នាំដែលមិនមានវេជ្ជបញ្ញា ។ ប្រសិនបើថ្លើមរបស់អ្នកខូច គ្រូពេទ្យប្រហែលជាអោយអ្នកប្រើថ្នាំ Acetaminophen (Tylenol) ក្នុងកំរិតទាបដើម្បីបំបាត់ការឈឺចាប់ តែថ្នាំនេះក៏ធ្វើអោយប្រឈមមុខនឹងការខូចថ្លើមទៀតដែរ។

សម្រួល៖ កូនផ្កាម្លិះ