ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

តែប៉ុណ្ណេះ មាន់របស់លោកអ្នក មិនងាយឈឺនោះទេ មេថ្នាំធម្មជាតិ ជម្ងឺផ្តាសាយ ជម្ងឺរាកមាន់ និងជម្ងឺមួយចំនួនទៀត

25-Dec-2018 08:40 AM

រូបភាព


ដោយ: Uddam

គ្រឿងផ្សំ៖​ ពន្លៃ0,5គ.ក្រ រំដេង ១ គ.ក្រ ខ្ញី ១គ.ក្រ ខ្ទឹមស 0,5 គ.ក្រ ស្ករត្នោត ១ គ.ក្រ ទឹក ១ដុង។

ររបៀបធ្វើ៖
-ចិញ្ច្រាំគ្រឿងផ្សំទាំងឡាយឲ្យល្អិត រួចច្របល់លាយជាមួយស្ករត្នោត និងច្រកចូលពីដុង រួចបិទគម្របឲ្យជិត
-ត្រូវរក្សាទុក១៥ថ្ងៃក្រោយ ទើបប្រើប្រាស់បាន។ តែមានតំណម១ គឺកុំភ្លេច ត្រូវបើកគម្របពីដុងនោះ បញ្ចេញខ្យល់ ១ថ្ងៃម្តងៗ ហើយជារៀងរាល់ថ្ងៃ ដើម្បីរក្សាគុណភាពមេថ្នាំ។

Image may contain: bird

របៀបប្រើប្រាស់៖ លោកអ្នកត្រូវដួសយកទឹកមានក្លិនឈ្ងុយ ដែលចេញពីមេថ្នាំនោះ ចំនួន ១ឬ២ស្លាបព្រាកាហ្វេ មកលាយ ចំណី១គីឡូក្រាម ឬលាយជាមួយទឹក១លីត្រ រួចឲ្យមាន់ស៊ី ឬផឹកជារៀងរាល់ថ្ងៃ។ មិនថាកូនមាន់ ឬមាន់ធំឡើយ។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត