ចំណេះដឹងទូទៅ
រូបភាព
គ្រោះថ្នាក់ពីការទទួលទានទឹកដោះគោជាមួយសាច់មាន់គឺធំធេងណាស់ ឥទ្ធិពលអាក្រក់ដល់រាងកាយ ដូចជាអាលែកហ្ស៊ី ទល់ខ្យល់ពិបាករំលាយ ចង់ក្អួត វិលមុខ… គឺរាងកាយអាចត្រូវពុល។
រារាំងការរំលាយអាហារ៖ អ្នកមានប្រព័ន្ធរំលាយអាហារល្អអាចនឹងមិនឥទ្ធិពលអ្វីច្រើន ។ ប៉ុន្តែ អ្នកមានប្រព័ន្ធរំលាយអាហារខ្សោយ នោះចាំបាច់ត្រូវចៀសវាង ឬអាចទទួលទានទឹកដោះគោនិងសាច់មាន់ ឃ្លាតពីគ្នាប្រមាណ ១ ទៅ ២ ម៉ោង ។
ទល់ខ្យល់ ពិបាករំលាយ ៖ រាងកាយចំណាយពេលវេលាច្រើនជាងដើម្បីស្រូបយកទឹកដោះគោជាងសាច់មាន់ ដោយសារវត្តមានរបស់ប្រូតេអ៊ីនឈ្មោះ Casein ក្នុងទឹកដោះគោពិបាកស្រូបយក និងពិបាករលាយ ។ ដំណើរការរំលាយទឹកដោះគោ និងបញ្ចេញចោល កើតមាននៅខាងក្នុងពោះវៀនជំនួសឲ្យក្រពះ ។ អាស្រ័យហេតុនោះ ការទទួលទានទាំងទឹកដោះគោ និងសាច់មាន់ក្នុងពេលតែ១ នឹងបង្កការរារាំងដំណើរការរំលាយអាហារ ធ្វើឲ្យជាតិពុលរីកចម្រើន និងប្រមូលផ្តុំក្នុងរាងកាយ ។
ប្រមូលផ្តុំជាតិពុល ៖ ប្រសិនអ្នកមានអារម្មណ៍ឈឺក្រពះ ចង់ក្អួត ពិបាករំលាយ… ចូរពិនិត្យមើលឡើងវិញរបបទទួល និងរបៀបគួបផ្សំអាហាររបស់អ្នក ហើយពិសេសយកចិត្តទុកដាក់ ប្រសិនមុននោះអ្នកមានទទួលទានទឹកដោះនិងសាច់មាន់ជាមួយគ្នា ។ ប្រសិនអ្នកបរិភោគជាប្រចាំនៅអាចជួបនឹងជំងឺផ្សេងៗដូចជាទល់លាមក ច្រាលអាស៊ីតក្រពះ ។
ជំងឺសើស្បែក ៖ ប្រសិនអ្នកឃើញមានលេចចេញស្នាមសៗលើស្បែក អ្នកត្រូវចាប់អារម្មណ៍ភ្លាមដល់ជំងឺ Vitiligo នេះជាប្រតិកម្មបន្ទាប់បន្សំមួយផ្សេងរបស់ការបរិភោគសាច់មាន់ជាមួយទឹកដោះគោ។
ប្រភព៖ baykdang