ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីធ្វើជីសម្រាប់ជំនួយដំណាំយកស្លឹកឲ្យបានផលល្អ និងជំនួយឫស

05-Jan-2019 10:22 AM

រូបភាព


ដោយ: Uddam

ធាតុផ្សំ៖សណ្តែកសៀង ១គីឡូក្រាមសំបកផ្លែម្នាស់មានចាស់ជាប់ខ្លះ ២គីឡូក្រាម ស្ករងូ ៣គីឡូក្រាម។


-ទឹកចំរាញ់ពីកូនចេក ១លីត្រ (យកកូនចេកចិញ្រ្ចាំឲ្យម៉ដ្ឋ រួចលាយជាមួយស្ករងូ១លីត្រ រក្សាទុកវា១០ថ្ងៃ រួចយកទឹកវាមកប្រើ) ទឹកដូង ១០លីត្រ ធុងជ័រដែលមានចំណុះ៣០លីត្រ និងមានគម្រប។


វិធីធ្វើ៖ ដាក់សណ្តែកសៀងចូលក្នុងធុង រួចហាន់សំបកម្នាស់ជាចំណិតតូចៗដាក់ចូល។ ដាក់ស្ករងូ ៣គីឡូក្រាម ទឹកចំរាញ់ពីកូនចេក ១លីត្រ ចូលរួចកូរឲ្យសព្វ គ្របរក្សាទុករយៈពេល១៤ថ្ងៃ។


វិធីប្រើ៖ លាយទឹកថ្នាំខាងលើ ២ស្លាព្រាបាយ ជាមួយទឹក២០លីត្រ ស្រោចជាប្រចាំលើដំណាំ បន្លែដាំយកស្លឹកផ្សេងៗ។


អត្ថប្រយោជន៍៖ជួយឲ្យដំណាំ និងបន្លែរបស់យើងលូតលាស់ស្លឹកបានល្អ និងជំនួយឬសរបស់វាផងដែរ ហើយវត្ថធាតុដើមងាយរក ចំណាយអស់តិច ទទួលបានប្រសិទ្ធិភាពខ្ពស់។


អត្ថបទដោយ៖ អ៊ាង សុផល្លែត