ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

គ្រាន់តែទទួលទានផ្លែប័រមួយផ្លែជារៀងរាល់ថ្ងៃ អ្នកនឹងទទួលបានគុណប្រយោជន៍ដ៏អស្ចារ្យចំពោះសុខភាព

10-Jan-2019 05:10 PM

រូបភាព


ដោយ: Uddam

ផ្លែប័រ ឬផ្លែអាវូកាដូ គឺជាប្រភេទរុក្ខជាតិ​ម្យ៉ាង មានអត្ថប្រយោជន៍ខ្លាំងណាស់ ដែលមានផ្ទុកនូវសារធាតុជាច្រើនដូចជា វីតាមីន A, B, C, E និង K ក៏ដូចជា សារធាតុទង់ដែង ដែក ប៉ូតាស្បូម ម៉ាញ៉េស្យូម ជាតិសរសៃ ប្រូតេអ៊ីន និង មានសារធាតុជាច្រើនផ្សេងទៀត។ ផ្លែប័រ ជារុក្ខជាតិហូបផ្លែដ៏មានឱជារសឆ្ងាញ់ពិសា និងជាឱសថសំរាប់ព្យាបាលជំងឺ យ៉ាងពូកែស័ក្តិសិទ្ធិថែមទៀតផង។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍នៃផ្លែប័រដែលល្អចំពោះសុខភាព។

អត្ថប្រយោជន៍​នៃផ្លែប័រដូចជា ជួយឲ្យខួរក្បាល​មានសុខ​ភាពល្អ, ជួយដល់ចលនា​បេះដូង, សម្បូរវីតា​មីនហ្វូលិច​អាស៊ីត (B9) ជួយឲ្យភ្នែកភ្លឺល្អ, សម្រួល​ដល់សម្ពាធ​ឈាម, បង្ការ​ការ​ឡើង​ជាតិស្ករ​ក្នុង​ឈាម, ប្រឆាំង​នឹងការ​រលាក​ផ្សេងៗ, មាន​សារធាតុ​ធ្វើឲ្យស្បែក​ស្អាតវ័យ​ក្មេង, សម្រួល​ដល់ការ​រំលាយអាហារ, ធ្វើឲ្យសក់លូតលាស់បានល្អ, បង្ការជំងឺ​មហារីក។

ដូច្នេះអ្នកគួរទទួលទានផ្លែប័រយ៉ាងហោចណាស់ ១ផ្លែក្នុងមួយថ្ងៃ ជារៀងរាល់ថ្ងៃ ដើម្បីសុខភាពល្អ រឹងមាំ៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ