ចំណេះដឹងទូទៅ
តើនៅពេលណាគួរទទួលទានទឹកក្តៅ និងទឹកត្រជាក់ឱ្យបានត្រឹមត្រូវ ដើម្បីផ្តល់អត្ថប្រយោជន៍ចំពោះសុខភាពរបស់អ្នក!
រូបភាព
ការទទួលទានទឹកឲ្យបានគ្រប់គ្រាន់ គឺពិតជាបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនណាស់សម្រាប់សុខភាព តែទឹកកាន់តែផ្តល់អត្ថប្រយោជន៏កាន់តែខ្លាំង បើសិនលោកអ្នកបានដឹងច្បាស់ថាពេលណាគួរតែទទួលទានទឹកត្រជាក់ ហើយពេលណាគួរតែទទួលទានទឹកក្តៅ។ ខាងក្រោមនេះនឹងបង្ហាញអ្នកឲ្យដឹង៖
១.ពេលដែលគួរទទួលទានទឹកក្តៅ៖
–ពេលមានបញ្ហាប្រព័ន្ធរំលាយអាហារ: ទទួលទានទឹកក្តៅ ១ពែង ពេលព្រឹកអាចជួយដោះស្រាយបញ្ហាប្រព័ន្ធរំលាយអាហារ ហើយទទួលទានទឹកក្តៅ ១ពែង ក្រោយពេលបាយវានឹងជួយបង្កើនការរំលាយអាហារ ដែលយើងទទួលទាននោះបានយ៉ាងល្អ។
-ពេលមានការឈឺចាប់: ទឹកក្តៅជួយរំញោចចរន្តឈាមក្នុងរាងកាយ ហើយវាជួយដោះស្រាយបញ្ហាឈឺក្បាល ការរលាកកម្រិតស្រាល ហើយវាល្អបំផុតសម្រាប់ស្ត្រីពេលមានរដូវ។
-ពេលបន្សាបជាតិពុល: ទទួលទានទឹកក្តៅ ១ពែងដាក់ក្រូចឆ្មារចូលបន្តិចនៅពេលព្រឹក អាចជួយលាងសម្អាតជាតិពុលចេញពីរាងកាយបាន។
២.ពេលគួរតែទទួលទានទឹកត្រជាក់៖
–ពេលធ្វើលំហាត់ប្រាណ: ពេលនេះកម្តៅក្នុងរាងកាយកើនឡើង ហើយលោកអ្នកនឹងបាត់បង់ជាតិទឹកជាច្រើន។ ទទួលទានទឹកត្រជាក់ជួយធ្វើឲ្យរាងកាយត្រជាក់ និងបំពេញជាតិទឹកមកវិញ។
-ពេលក្តៅខ្លួន: ក្នុងពេលនេះបើលោកអ្នកទទួលទានទឹកត្រជាក់ វានឹងជួយធ្វើឲ្យរាងកាយមានជាតិទឹកគ្រប់គ្រាន់ដើម្បីប្រឆាំងនឹងបាត់តេរី និងមេរោគផ្សេងៗ។
–ពេលចង់សម្រកទម្ងន់: ការទទួលទានទឹកត្រជាក់អំឡុងពេលសម្រកទម្ងន់របស់អ្នកអាចជួយអ្នកដុតកាឡូរីបន្ថែម។ ទឹកត្រជាក់ជួយបង្កើនការរំលាយអាហាររបស់អ្នក ហើយជួយឱ្យការទទួលកាឡូរីបន្ថែមពីរាងកាយរបស់អ្នក។ ការទទួលទានទឹកត្រជាក់ជាប្រចាំអាចជួយអ្នកទទួលបានកាឡូរីបន្ថែមរហូតដល់ ៧០កាឡូរីក្នុងមួយថ្ងៃ។
សម្រួលអត្ថបទដោយ៖ ស្រីពៅ