ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

វិធីសាកដើមក្រូចឆ្មារ

12-Jan-2019 09:02 AM

រូបភាព


ដោយ: Uddam

ការសាកដើមឈើ ត្រូវតែជាដើមឈើដែលមានខ្លឹម ឬបណ្តូល ។ គួរសាកក្នុងរដូវភ្លៀងមែកដែលសាកកុំឱ្យខ្ចី ឬក៏ចាស់ពេក ។

ឧបករណ៍ដែលត្រូវមាន៖
ស្រកីដូងដែលផ្អាប់ទុកទាល់តែទន់ ហើយដំឱ្យរីកស្មើសាច់ ស្លឹកចេកស្ងួត ខ្សែចំបើង កាំបិត ជាដើម ។
វិធីធ្វើ៖
១. អង្កន់មែកឱ្យមានប្រវែងសមល្មម ។ ឆ្នូតអង្កន់ផ្នែកលើគួរនៅជាប់ផ្នែកខាងក្រោមនៃថ្នាំង ព្រោះវាជាបរិវេណដែលដុះឫសបានច្រើន ។ កោសសំបកជុំវិញត្រង់កន្លែងដែលឆូតឱ្យអស់ ហើយស្ងួត ។ ការកោសត្រូវកោសពីលើចុះក្រោម ដើម្បីការពារមុខកាត់នៃសំបកផ្នែកលើខូចរឆេតរឆូត ។

២. យកដីផ្ទប់ៗជុំវិញកន្លែងដែលកោសហើយយកស្រកីដូងដែលត្រៀមទុក ខ្ចប់ហ៊ុមទុកយកខ្សែចងផ្នែកលើនិងក្រោមជាពីរ ។

៣. យកស្លឹកចេកស្ងួតរុំមួយជាន់ទៀត ដើម្បីរក្សាភាពជាប់ទឹកហើយចងដោយខ្សែចំបើជាពីរកន្លែងឱ្យណែន ។

៤. ពេលសាកបាន ២០-៣០ថ្ងៃ ឫសនឹងចាប់ផ្តើមចេញនឹងចាប់ផ្តើមឱ្យទឹកច្រើន បើសិនជាយើងសាកក្រៅរដូវភ្លៀង អាចនឹងត្រូវការស្រោចទឹកច្រើនឱ្យកញ្ចប់មែកឈើដែលយើងបានសាកកន្លងមក ។

ដកស្រង់ចេញពីសៀវភៅបច្ចេកទេសកសិកម្ម របស់ក្រសួងកសិកម្ម ចុះផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦