ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

បច្ចេកទេសចិញ្ចឹមក្តាមក្នុងអាងស៊ីម៉ង់តិ៍

12-Jan-2019 10:20 AM

រូបភាព


ដោយ: Uddam

ការចិញ្ចឹមអាចធ្វើបានច្រើនវិធី អាស្រ័យទៅលើការចូលចិត្ត ខាងក្រោមជាវិធីមួយក្នុងចំណោមវិធីផ្សេងទៀត។
១. ការរៀបចំអាងចិញ្ចឹម
-អាងស៊ីម៉ង់តិ៍ 4ជ្រុង ប្រវែង 2 x 3 ម៉ែត្រ កម្ពស់ 1ម៉ែត្រ
-យកបំពង់ទុយោ pvc ចំនួន 2 មកដាក់សំរាប់បញ្ចេញ និងបញ្ចូលទឹក


-អាងថ្មីត្រូវត្រាំទឹកទុកចោល ហើយប្តូរទឹក 3-4ដង
-យកដើមចេកមកដាក់ក្នុងអាងដើម្បីកាត់បន្ថយជាតិកំបោរ
-ដាក់ដីប្រមាណកម្រាស់ 2 ទៅ 3តឹក ហើយធ្វើដំបូលអាង ដើម្បីជាម្លប់ ដាក់បំពង់ទុយោ ផែនក្បឿងចាស់ៗជាជម្រករបស់វា ហើយគួរដាំស្រូវ ត្រកួននឹងស្មៅ ចក សារាយ រួចដាក់ទឹកចូលកំពស់ប្រមាន 3 តឹក។


២. ការដាក់ចិញ្ចឹម និងថែទាំ
-ព្រលែងក្តាមដែលចាប់មកពីបឹងធម្មជាតិ ដែលមានសុខភាពល្អ ប្រហែល 50ក្បាល
-ឈ្មោល 25 មេ 25 ដាក់ចូលក្នុងអាង ហើយមួយអាទិត្យផ្តល់ចំណី 3 ដង

-ចំណីមានដូចជាបាយ កូនត្រីល្អិត កំពិស ស្ពៃ ត្រកួន
-គួរដាក់ចំណីឱ្យសមល្មម កុំឱ្យច្រើនហួសពីតម្រូវការ ព្រោះអាចធ្វើឱ្យអាងស្អុយ ដូចនេះ គួរយកចេញវិញបើនៅសល់
-ប្តូរទឹក 2-3 ដងក្នុងមួយខែ។

-បើយកកូនក្តាមតូចៗដែលមានអាយុ 15 ថ្ងៃ ដំបូង គួររកដង្កូវក្រហម ឬក៏ពងមាន់ស្ងោរយកពងក្រហមជាចំណី ក្រោយពីនោះ រកកូនត្រីកំពិសមកចិញ្ច្រាំឱ្យវាស៊ី ឬក៏ចំណីត្រីអណ្តែង
-អាយុបាន 30ថ្ងៃ សឹមយកមកព្រលែង ផ្ទៃអាង ១ម៉ែត្រការ៉េ អាចព្រលែងបាន ១ម៉ឺនក្បាល។


៣. ការប្រមូលផល
-ក្តាមនឹងសក ពី 13-15 ដង ទើបល្មមជាក្តាមពេញវ័យអាចយកទៅលក់បាន
-នៅរដូវភ្លៀង មេក្តាម 1 ក្បាលមានពងប្រមាណ 500-700 ពងក្តាមធំធាត់រយៈពេល ពី 6-8 ខែ។


៤. ការសកសំបក
-ក្តាមដែលសកសំបកសង្កេតបាននៅពេលដែលស្នាមឆ្នូតខាងចុងនៃសំបកខ្នងឃ្លាតគ្នាខុសប្រក្រតី
-សំបកក្តាមនឹងនៅស្ងៀម ហើយទាញជើងចេញក្រៅទាំងសងខាង


-ស្នាមទ្រនុងខ្នងនឹងរបើកចេញ
-ជើងគូរខាងក្រោយរបស់វា ក៏របើកចេញមកមុន។

ក្តាមអាចយកមកធ្វើជាម្ហូបជាច្រើនប្រភេទយ៉ាងឆ្ញាញ់ពិសា!

សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត