ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

របៀបធ្វើឡជីវឧស្ម័នតាមផ្ទះដោយខ្លួនឯង ( មិនមានក្លិនស្អុយ និងមិនទាក់ទាញសត្វល្អិត ) ប្រើសម្រាប់ដំណាំ ការចិញ្ចឹមជ្រូក មាន់ ទា ត្រី និងជន្លេន

12-Jan-2019 11:03 AM

រូបភាព


ដោយ: Uddam

របៀបឡជីវឧស្ម័ន (ឡដាក់កាកសំណល់ និងលាមកសត្វ) មិនមានក្លិនស្អុយ និងមិនទាក់ទាញសត្វល្អិត ដូចជីលាមកសត្វ ពោរពេញដោយសារធាតុចិញ្ចឹម ធ្វើឱ្យដំណាំ ទិន្នផលល្អ និងគុណភាពផលិតផលល្អ អាចប្រើប្រាស់សម្រាប់ដំណាំស្រូវ បន្លែ ហូបផ្លែ ការចិញ្ចឹមជ្រូក មាន់ ទា ត្រី និងជន្លេន។

អ្វីជាជីឡកាកសំណល់ឡជីវឧស្ម័ន?
ជីកាកសំណល់ឡជីវឧស្ម័នជាល្បាយលាមកសត្វដែលហូរចេញពីឡជីវឧស្ម័នបន្ទាប់ពីរងទទួលការបំបែកធាតុក្នុងលក្ខខ័ណ្ឌគ្មានខ្យល់។ ជីកាកសំណល់ឡមិនមានក្លិនស្អុយ និងមិនទាក់ទាញសត្វល្អិត ដូចជីលាមកសត្វទេព្រោះគ្រាប់ស្មៅ និងសត្វល្អិតត្រូវបានសម្លាប់ក្នុងឡជីវឧស្ម័ន។


*របៀបធ្វើឡដាក់កាកសំណល់ សម្រាប់យកមកប្រើប្រាស់លើ៖
-ដំណាំស្រូវ បន្លែ និងងហូបផ្លែ
-ចិញ្ចឹមជ្រូក មាន់ និងទា ហើយចិញ្ចឹមត្រី និងជន្លេន

*សារធាតុផ្សាំសម្រាប់ធ្វើជីកំប៉ុសមានដូចជា​ស្លឹកឈើស្រស់ ស្ងួត និងជីរាវ។

*សម្ភារៈ
ឈើ ធាងត្នោត ឫស្សី ស្លឹកដូង ស្លឹកត្នោត ស្លឹកស្បូវ ចបកាប់ កាំបិត ពូថៅ ដែកគោល លួស និងខ្សែចង ។ល។
ដើម្បីគ្របជីកាកសំណល់ឡបានត្រឹមត្រូវ កសិករត្រូវមាន អាងស្តុងសំណល់រាវ (ដាក់លូយ៉ាងតិច ២កង់) រោងជីមានទំហំ២ដងនៃមាឌឡ និងឧស្សាហ៍ប្រមូលសារធាតុសរីរាង្គងាយរលួយដាក់ចូលរោងជីកំប៉ុស។

*សារៈប្រយោជន៍ជីកាកសំណល់ឡ៖ មានសារធាតុចិញ្ចឹមច្រើនមុខ ធ្វើឱ្យដីសំបូរជីជាតិ និងដីធូរ បង្កើនពពួកបំបែកធាតុនៅក្នុងដី ដីស្រែចំការមិនសូវដុះស្មៅច្រើន-ដំណាំធន់នឹងការបំផ្លាញពីសត្វល្អិត ទិន្នផលល្អ និងគុណភាពផលិតផលល្អ កាត់បន្ថយការទិញជីគីមីពីទីផ្សារ។


*ការប្រើប្រាស់ជីកាកសំណល់ឡ
**ប្រើលើដំណាំស្រូវ បន្លែ និងហូបផ្លែ
-ជីទម្រង់អាចម៍គោ៖ ប្រើពី ១៥-២០តោន ក្នុង១ហិចតា អាស្រ័យទៅតាមប្រភេទដីលើដំណាំស្រូវ និងបន្លែ។
-ប្រើទម្រង់រាវសម្រាប់បំប៉ន៖ ប្រើជីកាកឡទឹក១ភាគ លាយទឹក ៣ភាគ។


**ប្រើសម្រាប់ចិញ្ចឹមជ្រូក មាន់ និងទា

ការចិញ្ចឹមជ្រូក និងទា
-ប្រើជីរាវ ៤០% កន្ទក់ ២០%-ចុងអង្ករ ២០% និងបន្លែ ២០%

អាចប្រើកាកសំណល់ផ្ទះបាយលាយជាមួយកាកសំណល់ឡរាវក៏បាន។

ការចិញ្ចឹមមាន់
-ប្រើជីរាវ ៣០% កន្ទក់ ២០%-ចុងអង្ករ ៣០% និងបន្លែ ២០%-កុំលាយល្បាយឱ្យសើមពេក។


**ប្រើសម្រាប់ចិញ្ចឹមត្រី
-មានវិតាមីនបេឌូ ធ្វើឱ្យត្រីឆាប់ធំ-ធ្វើឱ្យទឹកល្អក់ប្រែជាថ្លាល្អ-បង្កើនជាតិប្លង់តុងសម្រាប់ចំណីត្រី-លាយជាមួយចំណីត្រីពី ២០-៣០%-ប្រើជីកាកសំណល់ឡ ៤០% លាយជាមួយត្រកួន២០% ចុងអង្ករ ២០% (បបរគោក) និងកន្ទក់ ២០% សម្រាប់ធ្វើចំណីត្រី។

**ប្រើសម្រាប់ចិញ្ចឹមជន្លេន
-គេអាចប្រើទម្រង់ជី ពាក់កណ្តាលស្ងួត-ជីករណ្តៅពី ២-៣តឹក រួចដាក់ប្លាស្ទិក-ចោះរន្ធប្លាស្ទិកក្រាលបាតរណ្តៅ-សង់ដំបូល និងរបាំងសម្រាប់ការពារ-ដាក់ពូជជន្លេនទៅក្នុងរណ្តៅជី-រយៈពេល ២-៣ខែអាចប្រមូលផល។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត