វិជ្ជាមេផ្ទះ
រូបភាព
ដោយ: Uddam
វិធីធ្វើ នំកូរខ្មែរ+គ្រឿងផ្សំ-ម្សៅអង្ករ ២០០ ក្រាម- សណ្តែកលឿង ១០០ ក្រាម ត្រាំទឹកប្រហែល ២០ នាទី ស្រង់ទុកឲ្យស្រក់ទឹកអស់
– ស្ករស ២០០ ក្រាម- អំបិល ១ ស្លាបព្រាកាហ្វេ- ខ្ទិះដូង ១ ចាន-ទឹកប្រហែល ១ លីត+ វិធីធ្វើ៖-យកឆ្នាំងយកមកដាក់ ម្សៅអង្ករ, ស្ករស, អំបិល, ខ្ទិះដូង និងទឹករួចហើយក៍កូរបញ្ចូលគ្នាឲ្យរលាយសព្វល្អ។ លីងសណ្តែកឲ្យឈ្ងុយរួចទុកមួយឡែកសិន។– យកឆ្នាំងដែលបានលាយម្សៅរួចដាក់ដាំ ហើយយើងត្រូវតែចំណាយពេលក្នុងការកូរវារហូតដល់គិតថាឆ្អិន ប៉ុន្តែកុំឲ្យខាប់ពេក អ្នកត្រូវបន្ថែមសណ្តែកដែលបានលីងរួចចូល រូចធ្វើការកូរបន្តទៀតឲ្យមើលទៅរាងខាប់បន្តិច ទើបអ្នកចាក់វាចូលក្នុងថាសរាបស្មើជាការស្រេច ៕