ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

រូបមន្តធម្មជាតិកម្ចាត់ដង្កូវមេអំបៅ

14-Jan-2019 09:20 AM

រូបភាព


ដោយ: Uddam

រូបមន្តធម្មជាតិដ៏សាមញ្ញក្នុងការកម្ចាត់ដង្កូវមេអំបៅ គឺប្រើស្លឹកគ្រៃ។ សូមស្វែងយល់ដូចខាងក្រោម៖

១.សមាសធាតុប្រឆាំងនឹងសត្វល្អិត
ប្រេង ដែលចម្រាញ់ចេញពីដើម និង ស្លឹកគ្រៃមានផ្ទុកសមាសធាតុ Monoterpenes (Citral-3,7 dimethy-2,6-Octadienal) ដែលអាចបណ្ដេញ សម្លាប់សត្វល្អិត និង មីក្រុបបង្កជំងឺលើរុក្ខជាតិ។


២.ផ្នែកប្រើប្រាស់៖ គល់ និងស្លឹក


៣.វិធីផ្សំ និង វិធីប្រើប្រាស់
– ចិញ្ច្រាំ ឬ បុកស្លឹកគ្រៃតាមបរិមាណដែលចង់បានឲ្យម៉ដ្ឋល្អ
– ត្រាំស្លឹកគ្រៃ ដែលបុករួចក្នុងទឹក ក្នុងបរិមាណ ២៥ ក្រាម÷ ទឹក ១ លីត្រ រយៈពេល ២-៣ ម៉ោង
– ចាក់យកទឹកថ្នាំពលចេញ រួចបាញ់ ឬ ស្រោចលើរុក្ខជាតិដែលទទួលរងការបំផ្លាញពីសត្វល្អិត។

សម្រួលអត្ថបទដោយៈ អ៊ាង សុផល្លែត