ឯកសារកសិកម្ម
រូបភាព
១-ការប្រើប្រាស់ពូជស្រស់សម្រាប់ដាំដុះ៖ ក្នុងការបណ្តុះគ្រាប់ត្រូវជ្រើសរើសផ្លែដែលទុំល្អ។ ការប្រើប្រាស់គ្រាប់ពូជស្រស់មានដំណុះគ្រាប់លឿន ចំណែកគ្រាប់ស្ងួតដំណុះគ្រាប់ចំណាយរយៈពេលវែងរហូតដល់រាប់ខែឯណោះ។
២-ការរៀបចំថ្នាលបណ្តុះកូន៖ រៀបចំដាក់ដីក្នុងផើង ឬក្នុងថ្នាលបណ្តុះកូន ដោយដាក់ជីកំប៉ុស្តកំរាស់ ៩សង់ទីម៉ែត្រ រួចដាក់គ្រាប់ពូជចូល(កុំឲ្យគ្រាប់គរលើគ្នា)រួចរោយជីកំប៉ុស្តពីលើស្តើងៗ រួចហើយស្រោចទឹកឲ្យជោគ តែកុំឲ្យជាំទឹកគ្រាប់នឹងរលួយខូចអស់។
ស្រោចទឹកជាប្រចាំកាលណាយើងឃើញផ្ទៃខាងលើស្ងួត។
៣-ការស្ទូងកូន៖ ក្រោយពីសាបគ្រាប់បាន១សប្តាហ៍កូននឹងចេញពន្លក(ស្លឹក២ដំបូង)។ យើងអាចដកកូនបំបែកមកដាំក្នុងថង់ ថូ ឬក្នុងរណ្តៅ នៅពេលកូនប៉ាស្យុងមានស្លឹក៤ទៅ៦សន្លឹក ឬអាយុបាន២សប្តាហ៍ ទៅ១ខែ។ចំពោះថង់ថូ ឬរណ្តៅត្រូវរៀបចំដីដែលមានជីកំប៉ុស្ត និងស្លឹករុក្ខជាតិស្ងួតលាយជាមួយ។
៤-ការរៀបចំរបង រឺ ទ្រើងសំរាប់វល្លិតោង៖ ធ្វើនៅកន្លែងដែលមានពន្លឺថ្ងៃគ្រប់គ្រាន់ អាចរៀបជារបងធ្វើពីឈើងាប់ រឺ ជាលួសសសៃរដើម្បីអោយវល្លិវាតោងបានល្អ។ ចំពោះទ្រើងវិញយកល្អធ្វើពីសរសៃលួសប្រទាក់ជារាងចតុកោណកែងទំហំប្រមាណ១-២តឹក កំពស់ទ្រើងខ្ពស់ល្មមចន្លោះពី១-៤ម (ទាបពេកខ្វះពន្លឺ និងពិបាកប្រមូលផលនិងខ្ពស់ពេក ពិបាកធ្វើទ្រើង និងពិបាកប្រមូលផល)។
៥-ស្រោចទឹក និងដាក់ជី៖ធ្វើការស្រោចទឹក និងដាក់ជីសំខាន់ណាស់នៅពេលចាប់ផ្តើមដាំដំបូង និងពេលរុក្ខជាតិមុនចាប់ផ្តើមផ្កា។ ការដាក់ជីត្រូវកាប់ជំរៅ១តឹក ជារង្វង់ជុំវិញដើមប្រើជីកំប៉ុស្តិដាក់ចូល ដោយដាក់ចំងាយ១.៥តឹក ទៅ ២តឹកពីគល់រុក្ខជាតិ រួចស្រោចទឹកអោយជោគ។
៦-ការតាក់តែងមែក៖ ការតាក់តែងមែកគឺកុំអោយមែករុក្ខជាតិដុំស៊ុបទ្រុបពេកជាទូទៅអាចតាក់តែងមែក រឺ វល្លិបាននៅពេលវាមានអាយុកាល ២-៣ឆ្នាំទៅ។ វល្លិដែលតាក់តែង រឺកាត់ចោល ចំពោះវល្លិដែលចាស់រិញ វល្លិដែលមានជំងឺ រឺ វល្លិដែលដុះណែនពេក។
៧-ការប្រមូលផល៖ អាចប្រមូលផលបាននៅពេលដាំបានអាយុ ៦-៨ខែ។ ហើយចំពោះអាយុកាលរបស់រុក្ខជាតិនេះអាចអាយុពី៥-៧ឆ្នាំតាមការថែទាំ។ ផែ្លដែលទុំល្អអាចប្រមូលផលបានគឺពណ៏ស្វាយក្រហម រឺ សំបកផ្លែរាងជ្រួញបន្តិច។