ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ឯកសារកសិកម្ម

រូបមន្តធម្មជាតិទាយប្រយោជន៍ពីសំបកក្រូចផ្សេងៗមកផលិតជាថ្នាំកម្ចាត់សត្វល្អិតចង្រៃ

15-Jan-2019 08:49 AM

រូបភាព


ដោយ: Uddam

ប្រសិទ្ធភាពលើសត្វល្អិត
– ចៃ


– ស្រមោចភ្លើង


– រុយ


– កណ្ដៀរ។

សមាសធាតុប្រឆាំងនឹងសត្វល្អិត៖ សម្បកផ្លែក្រូច មានផ្ទុកសមាសធាតុ D-Limonene និង Linalool ដែលមានឥទ្ធិពលដល់ប្រព័ន្ធប្រសាទរបស់សត្វល្អិត។

  1. ផ្នែកប្រើប្រាស់៖ សម្បក

ក្រូចឆ្មារ

ផ្លែក្រូចពោធិសាត់

ក្រូចខ្វិច

ក្រូចសើច (មានប្រសិទ្ធភាពខ្លាំងជាងគេ)

ក្រូចថ្លុង

វិធីផ្សំ និងប្រើប្រាស់
– ចិតយកសម្បកក្រូចដូចដែលបាន រៀបរាប់ខាងលើ ហើយយកសរសៃសចេញ រួចដាក់សម្បកក្រូចចូលក្នុងក្រឡ ឬកែវ


– ចាក់ទឹកក្ដៅចូល ក្នុងកម្រិតទឹកក្ដៅ ២ កែវ សម្រាប់សម្បកក្រូច ១ ផ្លែ ហើយត្រាំល្បាយរយៈពេលមួយយប់ រួចសម្រិត ឬ ច្រោះយកទឹកថ្នាំសម្រាប់ប្រើប្រាស់បាញ់លើសត្វល្អិត។

កំណត់សំគាល់៖ ប្រសិទ្ធភាពថ្នាំពុលនឹងកើនឡើងនៅពេលលាយជាមួយទឹកសាប៊ូម្សៅ។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត