ឯកសារកសិកម្ម
រូបភាព
ដោយ: Uddam
វិធីងាយបំផុតកម្ចាត់កូនខ្យងចោះស្លឹក អណ្តើកមាស ស្រមោច ដង្កូវបំផ្លាញ ឫសស្ពៃ ឆៃថាវ
១. វិធីកម្ចាត់ស្រមោច ដង្កូវបំផ្លាញ ឫស៖ យកផេះជើងក្រានរោយជុំវិញគល់
២. វិធីកម្ចាត់កូនខ្យង និងដង្កូវប្រផេះ ៖ ធ្វើរណ្តៅទទឹង៣-៥ធ្នាប់ជុំវិញគល់ និងជម្រៅ២-៣ថ្នាំងដៃ ដាក់ផេះឱ្យពេញអាចការពារបាននូវពួកកូនខ្យង និងដង្កូវប្រផេះ
៣.វិធីកម្ចាត់កូនខ្យងចោះស្លឹក៖ យកផេះ លាយនឹងទឹកបាញ់
៤.វិធីកម្ចាត់សត្វអណ្តើកមាសបំផ្លាញត្រសក់៖យកផេះពាក់កណ្តាល និងកំបោរស្ងួតពាក់កណ្តាល លាយទឹកសាប៊ូបាញ់។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត