ឯកសារកសិកម្ម
រូបភាព
១.ជ្រើសយកដើមស្រកានាគ មិន ឱ្យចាស់ ឬខ្ចីពេក
២.កាត់ដើមស្រកានាគ ៤០ ស.ម ជាកង់ៗ
៣.ចិតសាច់ ទ្រនុងទាំងបីជ្រុងចេញ ទុកតែបណ្តូលសណ្ឋានដូចឈើប្រវែង ៤ ស.ម
៤.យកកាពិមកលាបត្រង់កន្លែងចិត្ត ឬជ្រលួកក្នុងទឹកគោជល់ ឬទឹកខ្ញី បានមកពីការបុកខ្ញីពូតយកទឹក
៥.រក្សាទុកប្រាំនាទីក្រោយយកទៅដោតក្នុងថង់ ដីដែលមានលាយជាមួយ ធ្យូងអង្កាម ជីកសិករខ្មែរ ដីមមោគ លាមកសត្វពុកផុយដោសង្កត់រឺបឱ្យណែន រួចស្រោចទឹក យកទៅទុកលើធ្នើរ ឬដីរាបស្មើ មានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ តែមិនឱ្យក្តៅខ្លាំងពេក
៦.ក្រោយពីដើម ស្រកានាគដុះចេញកូនខ្នែងតូចៗប្រវែង១៥ស.មអាចយកទៅដាំបាន ក្នុងកង់លូ ឬរណ្តៅដីដែលបានរៀបចំទុក
៧. ការលាយដីដាក់ក្នុកង់លូ ដីបីភាគ សំបកសណ្តែកបាយ ទន្រ្ទានខែតចិញ្រ្ចាំអង្កាម ធ្យូងអង្កាម កំប្លោកចិញ្រ្ចាំ លាមកសត្វពុកផុយមួយភាគបី
៨.ថែទាំដកស្មៅ ស្រោចទឹក បំប៉នជី និង ចងដើមផ្អោបឱ្យតោងឡើងជន្លង់
៩.ត្រូវពិនិត្យតាមដានក្រែងមានសត្វ ស្រមោចវៀរឡើងចោះស៊ីសាច់នៃដើមស្រកានាគ ត្រូវបាញ់ថ្នាំកម្ចាត់សត្វល្អិតរាល់១សប្តាហ៏ម្តង ឬបុកសំបកពងមាន់ ពងទា រោយជុំវិញគល់។
អត្ថបទ និងរូបភាព កម្មសិទ្ធិផ្ទាល់ពី សហគមន៏កសិករខ្មែរ ដែលបានអនុវត្ត និងធ្វើពិសោធន៏តាមលំដាប់នៃរូភាពរហូតបានចេញជាផ្កានេះ។