ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
ចំណេះដឹងទូទៅ

កំហុសក្នុងទម្លាប់ទទួលទានដែលធ្វើឱ្យអ្នកងាយកើតជំងឺទឹកនោមផ្អែម

21-Jan-2019 11:19 AM

រូបភាព


ដោយ: Uddam

កត្តាមួយក្នុងចំណោមកត្តាចម្បងៗបង្កជាជំងឺទឹកនោមផ្អែម គឺដោយសារទម្លាប់ទទួលទានរបស់ យើងដូច្នេះ ចូរកែប្រែភ្លាមនូវទម្លាប់ខាងក្រោមនេះ ដើម្បីទប់ស្កាត់ហានិភ័យកើតជំងឺទឹកនោមផ្អែម ។

•១. បោះបង់អាហារពេលព្រឹក៖ ការបោះបង់មិនទទួលទាន អាហារពេលព្រឹក អាចបណ្តាលឱ្យចុះជាតិស្ករក្នុងឈាម និងធ្វើឱ្យអ្នកមិនអាចគ្រប់ថាមពល ដើម្បីធ្វើការពេញមួយថ្ងៃ។ អាស្រ័យហេតុនោះ អ្នកគួររក្សាទម្លាប់បរិភោគអាហារព្រឹកឱ្យត្រូវម៉ោង និងមិនគួរបរិភោគយឺតក្រោយម៉ោង៨ ព្រឹក ។

Image may contain: food
២.បរិភោគបន្លែតិច៖ ក្នុងបន្លែបៃតងមានផ្ទុកជាតិ ស្ករច្រើន ហេតុនេះ នឹងជំនួយដល់ប្រព័ន្ធ រំលាយអាហារធ្វើការ ប្រសិទ្ធភាព។ រក្សាទម្លាប់បរិភោគបន្លែគ្រប់រាល់ថ្ងៃ នឹងជួយពន្យឺតការស្រូបយកជាតិស្ករ ចូលឈាម និងបន្ថយការបង្កើតអាំងស៊ុយលីនរបស់ក្រពេញលំពែង។

Image may contain: food
•៣. មិនបរិភោគត្រី៖ អ្នកមានដឹងទេថា ពពួកត្រីដូច សាល់ម៉ុន ធូណា ម៉ាកឃេល សុទ្ធតែសម្បូរអាស៊ីតខ្លាញ់ Omega 3 ហេតុនេះ ជួយបន្ថយសម្ពាធឈាមក្នុងសរីរាង្គយ៉ាងល្អ។ ទន្ទឹមនោះ វានៅទប់ស្កាត់ហានិភ័យកើតជំងឺសរសៃឈាមបេះដូង និងបន្ថយយ៉ាងច្រើននូវហានិភ័យកើតជំងឺទឹកនោមផ្អែម ។

Image may contain: food
៤. បរិភោគពពួកអាហារលឿនច្រើនពេក៖ នំហាំបឺហ្គឺ ភីហ្សា ដំឡូង បារាំងចៀន… សុទ្ធតែអាចជាភ្នាក់ងារមួយធ្វើឱ្យកើនបរិមាណស្ករក្នុងឈាម និងថែមទាំងនាំឱ្យលើសទម្ងន់ ធាត់។ អាស្រ័យហេតុនេះ អ្នកគួរបរិភោគវានៅកម្រិតមួយសមល្មម ដើម្បីបញ្ចៀសហានិភ័យកើតជំងឺទឹកនោមផ្អែម។

Image may contain: food

ស្វែងយល់បន្ថែមជាមួយ ជំងឺទឹកនោមផ្អែម
តើជំងឺទឹកនោមផ្អែមគឺជាអ្វី? សញ្ញានៃជំងឺទឹកនោមផ្អែមមានអ្វីខ្លះ? សញ្ញាគ្រោះថ្នាក់ បញ្ហានានាបង្កឡើងដោយជំងឺទឹកនោមផ្អែមដែលមិនត្រូវបានគ្រប់គ្រង និង ប្រភេទនៃជំងឺទឹកនោមផ្អែម។

Image may contain: shoes

១. តើជំងឺទឹកនោមផ្អែមគឺជាអ្វី?

នៅពេលរាងកាយរំលាយអាហារ វាផ្តល់ជាតិស្ករទៅក្នុងឈាមរបស់យើង។ ជាតិស្ករនេះត្រូវបានហៅថាគ្លុយកូស ហើយរាងកាយរបស់យើងប្រើប្រាស់វាដើម្បីទាញយកនូវថាមពលដែលយើងត្រូវការ។ អាហារផ្អែមក្លាយទៅជាគ្លុយកូស ប៉ុន្តែអាហារដទៃទៀតក៏ក្លាយទៅជាគ្លុយកូសផងដែរ ជាពិសេសអាហារជាតិម្សៅ ដូចជាបាយ ដំឡូង នំបុ័ង ឬអាហារផ្សេងទៀតដែលធ្វើពីស្រូវសាឡី។ ជំងឺទឹកនោមផ្អែម មានន័យថាជាការមានជាតិស្ករច្រើនពេកនៅក្នុងឈាម។ នៅពេលមានជំងឺទឹកនោមផ្អែម ជាតិស្ករកកើតកាន់តែច្រើនឡើងនៅក្នុងឈាម រួចបង្កការប៉ះពាល់ដល់រាងកាយ។

Image may contain: one or more people, people sitting and phone

ប្រភេទនៃជំងឺទឹកនោមផ្អែមដែលឃើញកើតមានញឹកញាប់បំផុតនោះគឺ ជំងឺទឹកនោមផ្អែមប្រភេទទី២។ ជំងឺទឹកនោមផ្អែមប្រភេទទី២ បង្កឡើងជាចម្បងដោយកង្វះសកម្មភាពរាងកាយ ការបរិភោគអាហារមិនល្អ ជាពិសេសអាហារកញ្ចប់ដែលផលិតពីម៉ាស៊ីន និងការកើនឡើងនៃកម្រិតស្ត្រេស ព្រមទាំងវិសមភាពនៅក្នុងជីវិតរស់នៅ។ ទឹកនោមផ្អែមគឺជាជំងឺ “រ៉ាំរ៉ៃ” មានន័យថាវាអាចមានស្ថានភាពប្រសើរ ឬកាន់តែធ្ងន់ធ្ងរ ប៉ុន្តែវានឹងមិនជាសះស្បើយឡើយ។

Image may contain: one or more people

ដើម្បីរស់នៅឲ្យបានប្រសើរជាមួយនឹងជំងឺទឹកនោមផ្អែម កត្តាសំខាន់គឺត្រូវចេះគ្រប់គ្រងកម្រិតជាតិស្ករនៅក្នុងឈាមរបស់អ្នក។ ជំងឺទឹកនោមផ្អែមមានគ្រោះថ្នាក់ណាស់ ព្រោះកម្រិតជាតិស្ករខ្ពស់អាចបណ្តាលឲ្យមានបញ្ហាផ្សេងៗ ដូចជាងងឹតភ្នែក បាត់បង់អវយវៈ បាត់បង់សមត្ថភាពរួមភេទ ដាច់សរសៃឈាមខួរក្បាល ឬស្លាប់ទៀតផង។ នៅពេលរក្សាកម្រិតជាតិស្ករឲ្យនៅទាប យើងអាចចៀសវាងបញ្ហាទាំងនេះយ៉ាងច្រើន ហើយអ្នកអាចប្រកបរបរនិងរស់នៅដោយសុខភាព។ នេះហៅថា “ការគ្រប់គ្រង” ជំងឺទឹកនោមផ្អែម។

No photo description available.

២. សញ្ញានៃជំងឺទឹកនោមផ្អែម
ជារឿយៗ សញ្ញាដំបូងៗនៃជំងឺទឹកនោមផ្អែម គឺពិបាកនឹងសម្គាល់ណាស់។ ជួនកាល វាមិនបង្ហាញសញ្ញាអ្វីទាំងអស់។ មនុស្សជាច្រើនមានជំងឺទឹកនោមផ្អែមដោយមិនដឹងខ្លួនទៀតផង។

Image may contain: text

សញ្ញាដែលអាចបណ្តាលមកពីជំងឺទឹកនោមផ្អែម៖ ស្រេកទឹក នោមញឹកញាប់ ស្រវាំងភ្នែក គ្មានកម្លាំង ឬឆាប់ហត់
របួសមិនងាយជា ស្ពឹកជើង មេរោគផ្សិត candidaកើតឡើងដដែលៗចំពោះស្ត្រី។ សញ្ញាទាំងនេះកើតឡើងជាញឹកញាប់នៅក្នុងបញ្ហាសុខភាពជាច្រើន ដូច្នេះអ្នកមិនអាចសន្និដ្ឋានថាមនុស្សម្នាក់មានជំងឺទឹកនោមផ្អែមដោយផ្អែកលើតែសញ្ញាទាំងនេះបាននោះទេ។ ត្រូវធ្វើតេស្ត៍ឈាម ដើម្បីឲ្យដឹងច្បាស់។

Image may contain: one or more people
៣. សញ្ញាគ្រោះថ្នាក់
នៅពេលដែលកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់ពេក វាអាចបណ្តាលឲ្យ៖ ស្រេកទឹកជាខ្លាំង ខ្សោយ និងងងុយដេកជាខ្លាំង ឬវង្វេង ឃ្លាន ស្រកទម្ងន់ បើទោះជាគាត់បរិភោគគ្រប់គ្រាន់ក៏ដោយ។ អ្នកដែលមានសញ្ញាទាំងនេះ គួរតែធ្វើតេស្ត៍ និងទទួលការព្យាបាលយ៉ាងឆាប់រហ័ស។ គាត់អាចនឹងស្លាប់ដោយសារកម្រិតជាតិស្ករខ្ពស់ពេក ប្រសិនបើមិនព្យាបាលទេ។

No photo description available.

៤. បញ្ហានានាបង្កឡើងដោយជំងឺទឹកនោមផ្អែមដែលមិនត្រូវបានគ្រប់គ្រង៖ ប្រសិនបើមិនព្យាបាលជំងឺទឹកនោមផ្អែមរាប់ខែ ឬរាប់ឆ្នាំ នោះកម្រិតជាតិស្ករខ្ពស់អាចបំផ្លាញដល់សរីរាង្គ សរសៃប្រសាទ និងសរសៃឈាម។ បែបនេះបណ្តាលឲ្យមានបញ្ហាធ្ងន់ធ្ងរនៅក្នុងរាងកាយ ដែលអាចបង្កគ្រោះថ្នាក់ជាអចិន្ត្រៃយ៍ ឬស្លាប់ទៀតផង។

Image may contain: text

ជាតិស្ករច្រើននៅក្នុងឈាម អាចបណ្តាលឲ្យខូចសរសៃប្រសាទ។ មនុស្សជាច្រើនដែលមានកម្រិតជាតិស្ករខ្ពស់ ចាប់ផ្តើមមានអារម្មណ៍ឈឺចាប់នៅក្នុងជើង ឬស្ពឹកជើង។ វាក៏បង្កបញ្ហាពាក់ព័ន្ធនឹងចរន្តឈាមរត់ផងដែរ ដែលអាចធ្វើឲ្យដំបៅលើស្បែក សះយឺតយ៉ាវ។ ពួកគេអាចនឹងអស់កម្លាំងយ៉ាងឆាប់រហ័ស។ កម្រិតជាតិស្ករក្នុងឈាមខ្ពស់ អាចបំផ្លាញដល់ភ្នែកនិងក្រលៀន ធ្វើឲ្យវាដំណើរការមិនល្អ ឬឈប់ដំណើរការតែម្តង។

Image may contain: one or more people and food

បញ្ហាទាំងអស់នេះអាចនឹងកាន់តែអាក្រក់ដោយសារ៖ ជំងឺលើសឈាម (មើល និងជំងឺបេះដូង កំពុងផលិត) និងការជក់បារី។  ការមានជំងឺលើសឈាម ធ្វើឲ្យបេះដូងរបស់អ្នកកាន់តែប្រឹងធ្វើការ និងប្រឹងរុញច្រានឈាម បង្កការបំផ្លាញដល់សរីរាង្គផ្សេង និងបណ្តាលឲ្យកម្រិតជាតិស្ករក្នុងឈាម កើនឡើងហួសកម្រិត។ ការជក់បារីបណ្តាលឲ្យសម្ពាធឈាមឡើងខ្ពស់ និងធ្វើឲ្យកាន់តែងាយមានការដាច់សរសៃឈាមខួរក្បាល ឬគាំងបេះដូង (ជំងឺបេះដូង កំពុងផលិត) ។ ចំពោះអ្នកដែលមានជំងឺទឹកនោមផ្អែម ជាការសំខាន់ត្រូវឈប់ជក់បារី និងបន្ថយសម្ពាធឈាម។

Image may contain: one or more people

ប៉ុន្តែជំងឺទឹកនោមផ្អែមមិនមែនត្រូវតែបណ្តាលឲ្យកើតមានបញ្ហាទាំងនេះនោះទេ។ តាមរយៈការបរិភោគអាហារល្អ ធ្វើលំហាត់ប្រាណគ្រប់គ្រាន់ និងកាត់បន្ថយស្ត្រេស អ្នកអាចគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមរបស់អ្នក។ ការបង្ករោគក្នុងមាត់និងជើង អាចនឹងត្រូវបង្ការបានតាមរយៈការរៀនវិធីពីរបីយ៉ាងក្នុងការ ថែទាំជើង ធ្មេញ និងអញ្ចាញរបស់អ្នក។

Image may contain: one or more people and people sitting

៥. ប្រភេទនៃជំងឺទឹកនោមផ្អែម
ជំងឺទឹកនោមផ្អែមមាន ៣ប្រភេទ៖

ជំងឺទឹកនោមផ្អែមប្រភេទទី១ ជាទូទៅកើតឡើងលើមនុស្សវ័យក្មេង ហើយកើតឡើងឆាប់រហ័សខ្លាំងណាស់។ មូលហេតុនៃប្រភេទទី១នេះ មិនត្រូវបានគេដឹងឡើយ។ វាមិនសូវកើតឡើងញឹកញាប់ដូច ប្រភេទទី២ នោះទេ។ ប្រសិនបើកុមារ ឬមនុស្សវ័យក្មេង ស្រេកទឹកជាញឹកញាប់ ខ្សោយ ឬស្រកទម្ងន់ទោះបីបរិភោគយ៉ាងល្អក៏ដោយចូរធ្វើតេស្ត៍ជាបន្ទាន់។ ប្រសិនបើគាត់មានជំងឺទឹកនោមផ្អែមប្រភេទទី១ គាត់ត្រូវការការព្យាបាលឆាប់រហ័ស។

No photo description available.

ជំងឺទឹកនោមផ្អែមប្រភេទទី១ មានន័យថាគាត់មិនអាចបំឡែងជាតិស្ករបានល្អទេ។ ដើម្បីរស់រាន គាត់ត្រូវការចាក់ថ្នាំម្យ៉ាងហៅថា អាំងស៊ុយលីន រៀងរាល់ថ្ងៃ ពេញមួយជីវិត។ គាត់ត្រូវការអាំងស៊ុយលីន និងឧបករណ៍របស់វា ព្រមទាំងការអប់រំគាំទ្រដើម្បីប្រើប្រាស់វាយ៉ាងត្រឹមត្រូវ។

Image may contain: one or more people and closeup

ជំងឺទឹកនោមផ្អែមប្រភេទទី២ ជាទូទៅចាប់ផ្តើមក្នុងពេលពេញវ័យ ហើយវាកើតឡើងយឺតៗ ប៉ុន្តែវាក៏អាចកើតលើមនុស្សវ័យក្មេងផងដែរ។ អ្នកជំងឺទឹកនោមផ្អែមភាគច្រើន គឺជាប្រភេទទី២ ហើយជំពូកនេះភាគច្រើនពន្យល់អំពីប្រភេទទី២នេះ។ អ្នកដែលបរិភោគអាហារកែច្នៃ ជាតិស្ករ និងអាហារជាតិម្សៅច្រើន ហើយមិនសូវបញ្ចេញសកម្មភាពរាងកាយទេ គឺកាន់តែងាយកើតជំងឺទឹកនោមផ្អែមប្រភេទទី២។ ដូចគ្នាដែរចំពោះមនុស្សដែលមានក្បាលពោះធំ អ្នកដែលមានសមាជិកគ្រួសារមានជំងឺទឹកនោមផ្អែម, ឬអ្នកដែលមានភាពអត់ឃ្លានយូរអង្វែង។ ការព្យាបាលជំងឺទឹកនោមផ្អែមប្រភេទទី២ ចាប់ផ្តើមពីការបរិភោគល្អ បង្កើនសកម្មភាពរាងកាយ និងកាត់បន្ថយស្ត្រេស។ អ្នកដែលមានប្រភេទទី២ ក៏អាចទទួលប្រយោជន៍ពី ថ្នាំពេទ្យ ឬ ឱសថរុក្ខជាតិផងដែរ។

Image may contain: text

ជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះ គឺជាជំងឺទឹកនោមផ្អែមប្រភេទទី២ ដែលកើតឡើងលើស្ត្រីមានផ្ទៃពោះមួយចំនួន។ ស្ត្រីដែលមានជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះនឹងមានជាតិស្ករក្នុងឈាមខ្ពស់ ហើយទារកនៅក្នុងស្បូនក៏ដូច្នេះដែរ។ បន្ទាប់ពីសម្រាល កម្រិតជាតិស្ករក្នុងឈាមរបស់គាត់ អាចនឹងត្រឡប់មកធម្មតាវិញ ឬអាចនឹងវិវឌ្ឍន៍ទៅជាជំងឺទឹកនោមផ្អែមប្រភេទទី២តែម្តង។

Image may contain: one or more people and closeup

ម្តាយដែលមានជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះអាចនឹងមានផ្ទៃពោះលំបាក ហើយកូនរបស់ពួកគេទំនងជាលូតលាស់ធំខ្លាំងនៅក្នុងស្បូន ដែលធ្វើឲ្យពិបាកសម្រាល។ ស្ត្រីដែលមានជំងឺទឹកនោមផ្អែម គួរសម្រាលកូននៅមន្ទីរពេទ្យ ព្រោះគាត់អាចនឹងត្រូវសម្រាលដោយវះកាត់។ ទារកដែលកើតមក អាចនឹងមានជាតិស្ករក្នុងឈាមទាបឬខ្ពស់ ឬមានបញ្ហាដង្ហើម។
ភាគច្រើននៃជំងឺទឹកនោមផ្អែមក្នុងពេលមានផ្ទៃពោះគឺត្រូវបានគ្រប់គ្រងដោយការបរិភោគល្អ និងជួនកាលដោយការប្រើថ្នាំពេទ្យ ឬឱសថរុក្ខជាតិ។ ស្ត្រីភាគច្រើនដែលមានជំងឺទឹកនោមផ្អែម អាចសម្រាលកូនដែលមានសុខភាពល្អធម្មតា។

Image may contain: one or more people
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត